ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន០២លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់និងមិនពាក់មួកពេលគ្រោះថ្នាក់មាន៦នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែល៖ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង២លើកនេះបានបង្កឲ្យខូចខាតយានយន្តសរុប៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន៣គ្រឿង រថយន្តធុនតូច១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០១លើក និងបត់គ្រោះថ្នាក់ ០១លើក។
ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍បានធ្វើការផាកពិន័យរថយន្តសរុបចំនួន១២០គ្រឿង (រថយន្តធំ៥០គ្រឿង) ស្មើនឹង១២០ករណី ល្មើសក្រដាសស្នាមមាន៥៩គ្រឿង ស្មើនឹង ៥៩ករណីចំពោះករណីល្មើសបច្ចេកទេស ៦១គ្រឿង ស្មើនឹង ៦១ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៤៨គ្រឿងផងដែរ៕ ដោយ មែន កំសត់