អគ្គីភ័យ​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​កណ្តាល​ក្រុង​សៀមរាប បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​

02-January-2016 | ដោយ មួយឡា

សៀមរាប​៖ ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​វត្ត​លើ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ប្រមាណ​៣-៤​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆេះ បំផ្លាញ​ទាំងស្រុង​នៅ​ពាក់​កណ្តាលយប់​ឆ្លង​ចូល​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ ហើយ​បានសម្លាប់​ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់​ផងដែរ​។​

​មន្ត្រីនគរបាល​ការិយាល័យ​ពន្លត់​អគ្គីភ័យ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ប្រតិបត្តិការ​ពន្លត់​អគ្គីភ័យ​នេះ​បាន​ប្រើប្រាស់​រថយន្ត​អស់​ជាច្រើន​គ្រឿង​ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​នេះ នៅ​មិនទាន់​ដឹង​នៅឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ បាន​ចុះទៅ​សួរនាំ និង​ស្រង់​ស្ថិតិ ពី​ទំហំ​នៃ​ការខូចខាត​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​មួយ​នេះ​។​

​សូមបញ្ជាក់ថា ករណី​អគ្គីភ័យ​នៅ​ក្រុង​សៀមរាប ហើយ​បានសម្លាប់​មនុស្ស​នៅក្នុង​ភ្នក់ភ្លើង​នោះ បានកើត​ឡើងជា​ច្រើនលើក​ច្រើនសារ មកហើយ​នាពេល​កន្លងទៅ​៕

ចំនួនអ្នកទស្សនា

    20507177

  • ថ្ងៃនេះ14891
  • ម្សិលមិញ12561
  • សប្តាហ៍នេះ42841
  • ខែនេះ64721
  • ឆ្នាំនេះ64721
  • សរុប20507177