ភ្នំពេញ៖ លទ្ធផលផ្លូវការនៃការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងប្រតិបត្តិការទូទាំងប្រទេស កម្លាំងនគរបាលចរាចរណ៍ ឃាត់យានយន្តល្មើសចំនួន ៧៥១៩គ្រឿង ក្នុងនោះធ្វើការអប់រំចំនួន ៤៥៤៣គ្រឿង ផាកពិន័យ២៩២៥គ្រឿង និងឃាត់យានយន្តទុកចំនួន១១០គ្រឿង៕
កែសម្រួលដោយមែនកំសត់