កំពង់ចាម៖ នៅវេលាម៉ោង៣៖៣០ នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវលេខ៧១ ចំនុចភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម មានរថយន្តក្រុងពណ៌លឿងទុំ របស់ក្រុមហ៊ុនអង្គរអ៊ិចស្ព្រេស ពាក់ផ្លាកលេខ ៣A ៨៩១៥ ភ្នំពេញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាន បើកបរពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ បានបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យជ្រុលបុក គោយន្តកែច្នៃ ពណ៌ក្រហម ពីក្រោយ ដែលបើកបរដោយឈ្មោះ លន់ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ រួមដំណើរជាមួយ ២នាក់ របួសធ្ងន់ម្នាក់។
ករណីនេះ រថយន្តក្រុងដឹកអ្នកដំណើររួមមានចំនួន ៣៩នាក់ ជនបរទេស ១៨នាក់(ស្រី ០៩) ជនជាតិខ្មែរ ២១នាក់(ស្រី ០២) ។
រថយន្តក្រុង និងថាលេថង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកចំការលើ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់៕