បាត់ដំបង៖ នៅពាក់កណ្តាលអាធ្រាត្រ ចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ចោរប្លន់ប្រដាប់អាវុធកាំភ្លើង អាកា១ដើម និងអាវុធខ្លី២ដើម ចំនួន៣នាក់ បានចូលទៅភ្ជង់ និងចាប់ចងម្ចាស់ផ្ទះ ស្ថិតនៅស្រុកបវេល រួចហើយរើកកាយ យកគ្រឿងអលង្ការ និងលុយកាក់ជាច្រើន មុនពួកវារត់គេចខ្លួនអស់។
សាក្សីថា ជនប្រដាប់អាវុធទាំងនេះបាន ធ្វើសកម្មភាពឡើងតាមជណ្តើររបង ក្រោយផ្ទះរួចចូល មកគាស់បង្អួចចូល ខណៈជនរងគ្រោះ ជាប្រពន្ធបើកទ្វារកណ្តាលចេញ។ ស្រាប់តែក្រុមចោរទាំងនោះ បានភ្ជង់និងកាំភ្លើងអាកាដើរចូលក្នុងផ្ទះ ទៅដាស់ប្តីកំពុងសម្រានលង់លក់ ហើយក៏ពួកវា បានវាយនិងដែកស្បែងបណ្តាលឲ្យសន្លប់រួច ចងដៃព័ទ្ធទៅក្រោយ និងចងជើងថែមទៀត។
ដោយភាពភ័យខ្លាច ជនរងគ្រោះជាប្រពន្ធក៏បានបោះកូនសោ ឲ្យទៅក្រុមចោរចាក់យកលុយ និងគ្រឿងអលង្កការ អស់មួយចំនួនធំ ។ ប៉ូលីសកំពុងស្វែងរកចាប់ខ្លួន៕