ថ្ងៃទី​៤ នៃ​ការអនុវត្ត​ច្បាប់​ថ្មី ៖ មនុស្ស​ស្លាប់ រងរបួស​ធ្ងន់​ស្រាល ៤៥​នាក់ ដោយសារ​គ្រោះថ្នាក់ និង​ចាប់បាន​យានយន្ត​ជាង ៨​ពាន់​គ្រឿង​/​ថ្ងៃ​(Video)

05-January-2016 | ដោយ ពល រាជសី

​ភ្នំពេញ​៖ នាយកដ្ឋាន​សណ្តាប់ធ្នាប់​ចរាចរណ៍ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ចំនួន ១២​លើក (​យប់ ៣​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ (​ស្រី​០៣​នាក់​) របួសធ្ងន់​១១​នាក់ (​ស្រី​០២​នាក់​) និង​របួសស្រាល​២៨​នាក់ (​ស្រី​១៥​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១០​នាក់ (​យប់​០៣​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​ធុន​តូច​០៤​គ្រឿង រថយន្ត​ធុន​ធំ​០៣​គ្រឿង និង​យាន​ផ្សេងៗ​០៣​គ្រឿង ហើយ​មូល​ហេ​ត​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន​០៩​លើក មិន​គោរព​សិទ្ធិ​០២​លើក និង​ស្រវឹង​០១​លើក​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​ជាមួយគ្នានេះ នាយកដ្ឋាន​សណ្តាប់ធ្នាប់​ចរាចរណ៍ បានបង្ហាញ​ទិន្នន័យ​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៨១៣៩​គ្រឿង បានធ្វើ​ការអប់រំ​មាន ៤៤២២​គ្រឿង និង​ពិន័យ​សរុប ៣៧១៧​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មាន​១២៧​គ្រឿង​៕​

ចំនួនអ្នកទស្សនា

    20506927

  • ថ្ងៃនេះ14641
  • ម្សិលមិញ12561
  • សប្តាហ៍នេះ42591
  • ខែនេះ64471
  • ឆ្នាំនេះ64471
  • សរុប20506927