សៀមរាប ៖ ជនសង្ស័យជាឃាតក ដែលបានហែកគុក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរត់ទៅបាត់ មុនពេលបញ្ជូនឡើងតុលាការនោះ ត្រូវសមត្ថកិច្ចចាប់ត្រឡប់មកវិញហើយ នៅវេលាម៉ោងប្រមាណ៦ ព្រលប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅក្នុងព្រៃក្បែរទំនប់ខ្នងបារាយ ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។
គួររំលឹកថា ជនសង្ស័យឈ្មោះ ឈន់ ឆេង អាយុ១៧ឆ្នាំ បានហែកគុករត់ចេញពីកន្លែងឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ មុនពេលសមត្ថកិច្ចគ្រោងបញ្ជូនរូបគេទៅកាន់តុលាការ ដោយចោទប្រកាន់ពីបទមនុស្សឃាត ដោយបានកាប់ទៅលើមនុស្សចំនួន៣នាក់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ កន្លងទៅ នៅស្រុកអូរជុំ៕