អភិបាលខណ្ឌ​ដូនពេញ បញ្ជា​ឲ្យ​ឃាត់​រថយន្ត​រត់​ឈ្នួល​ក្រោយ​បើក​ព្រហើន​កិន​ជើង​មន្ត្រី​សណ្តាប់ធ្នាប់ ពេល​ចុះ​ពន្យល់​ណែនាំ​រឿង​ចត​

05-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ អភិបាលខណ្ឌ​ដូនពេញ លោក គួច ចំរើន បាន​បញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​និង​កម្លាំង​សណ្តាប់ធ្នាប់ ឃាត់​រថយន្ត​តូ​រី​ស​មួយគ្រឿង រត់​ឈ្នួល​ក្រោយពី​អ្នកបើករថយន្ត​មួយគ្រឿង​នេះ ព្រហើន​ដោយ​បើក​កិន​ជើង​មន្ត្រី​សណ្តាប់ធ្នាប់​សាលាខណ្ឌ ខណៈដែល​កំពុង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​ពន្យល់​ណែនាំ ពី​ការចត​រថយន្ត នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ​។​

​មន្ត្រី​សាលាខណ្ឌ​ដូនពេញ បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១១:៤០ នាទី​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ មាន​រថយន្ត​តាក់ស៊ី​មួយគ្រឿង​ផ្លាកលេខ ភ្នំពេញ 2AF-0630 បើកបរ​ដោយ​តៃកុង​ទំនើង ព្រហើន​មិន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ ដែល​ហាម​មិន​ឲ្យ​ចត​ឡាន​ចាប់​ម៉ូយ​នៅ​ចំ​មុខ​គល់ស្ពាន ដែល​អាច​បណ្តាល​ឲ្យ​មានការ​កកស្ទះ​នឹងមាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។​

​ប៉ុន្តែ​តៃកុង​ឡាន​រូបនេះ មិន​ត្រឹមតែ​មិន​ស្តាប់​ការណែនាំ បែរជា​ហ៊ាន​បំពាន​បើក​បុក​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌដូនពេញ ដែល​កំពុង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ ត្រើយ​ខាងលិច​និង​បាន​បង្ក​ឲ្យ​កម្លាំង​សមត្ថកិច្ច​ម្នាក់ មាន​របួស​ជើង ហើយ​កំលាំង​បានធ្វើការ​ឃាត់ខ្លួន​តៃកុង​ទំនើង​នោះ​ភ្លាមៗ នៅនឹងកន្លែង រីឯ​ជនរងគ្រោះ​ក៏បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ផងដែរ​។​

​សូម​បញ្ចាក់​ផងដែរ​ថា លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ តែង​ដាក់បទបញ្ជា អោយកំលាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ជា​រៀងរាល់ថ្ងៃ​ដើម្បី​សម្រួល​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ​ផ្សេងៗ នឹង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ធ្លាប់​ទាំង​នាំ​ម្ចាស់​រថយន្ត មក​ពន្យល់​ណែនាំ ដល់​ខណ្ឌ​ថែម​ទៀតផង ប៉ុន្តែ​ពួកគាត់​នៅតែ​អនុវត្តន៍​ជា​ដដែល ហើយ​ឈានដល់​ការនាំ​ម្ចាស់​រថយន្ត​មក​ណែនាំ គឺ​មិនមាន​ការផាកពិន័យ​អ្វី​នោះទេ គឺ​គ្រាន់តែ​នាំមក​ពន្យល់​អោយដឹងពី​ផលប៉ះពាល់​នានា​ក្នុង​ការចត​ប៉ុណ្ណោះ​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20504297

  • ថ្ងៃនេះ12011
  • ម្សិលមិញ12561
  • សប្តាហ៍នេះ39961
  • ខែនេះ61841
  • ឆ្នាំនេះ61841
  • សរុប20504297