អ្នកបើករថយន្ត​ឲ្យ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន បោក​ក្បាល​ស្លាប់​

09-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ នាយរង​ផ្នែក​ឃោសនា និង​ល្បាត​ត្រួតពិនិត្យ និង​ជា​អ្នកបើករថយន្ត​ឲ្យ​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​នោះ បាន​ជិះ​ម៉ូតូ​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស ៧ មករា​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅលើ​ស្ពាន នា​វេលា​ម៉ោង ៩៖៥០​នាទី​យប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​មន្ត្រីនគរបាល​ជា​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ស គ្មាន​ស្លាក​លេខ នៅលើ​ស្ពាន​អាកាស ៧ មករា​។ លុះ​ជិះ​ដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅលើ​ស្ពាន​តែម្តង​។ ចំណែក​ម៉ូតូ​វិញ​ធ្លាក់ចុះ​ពីលើ​ស្ពាន​ទៅដល់​ដី ចម្ងាយ​ពី​សព​ជនរងគ្រោះ​ប្រហែលជា ១០០​ម៉ែត្រ​បាន​អស់​ល្បឿន​។​

​បើតាម​សំដី​សមត្ថកិច្ច​បាន​ប្រាប់ថា មន្ត្រីនគរបាល ដែល​ស្លាប់​មានឈ្មោះ ហុក សាបាន អាយុ​១៩​ឆ្នាំ​ស្រុកកំណើត​នៅ​ស្រុ​កំពង់លាវ   ខេត្ត​ព្រៃវៃង ជាម​ន្រី្ត​នគរបាល ក្រោយពេល​សមត្ថកិច្ច​ពិនិត្យ​រួចរាល់​ហើយ នោះ​សព​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20510717

  • ថ្ងៃនេះ3231
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46381
  • ខែនេះ68261
  • ឆ្នាំនេះ68261
  • សរុប20510717