ភ្នំពេញ៖ យុវជនម្នាក់ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់ខណៈកំពុងតខ្សែភ្លើង ក្នុងការដ្ឋានមួយកន្លែង ស្ថិតនៅចំណុចផ្លូវ ៣៧១ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង២០នាទី ល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលមានករណីភ្ញាក់ផ្អើលនោះគឺបុរសជនរងគ្រោះ បានឡើងទៅជាន់ទី៣ នៃការដ្ឋានសំណង់ គោលបំណងតខ្សែភ្លើងប៉ុន្តែទំនងធ្វេសប្រហែសទើបបណ្តាលអោយខ្សែភ្លើងឆក់ធ្លាក់រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តងទៅ ។ ប្រភពដដែលបន្តថាបុរសដែលជាជាងភ្លើងហើយត្រូវខ្សែភ្លើងឆក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បុរសដែលត្រូវខ្សែភ្លើងឆក់រងរបួសនោះមានឈ្មោះចក់ រដ្ឋ ភេទប្រុស អាយុ ២៧ ឆ្នាំមានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញដើម្បីបម្រើការងារជាជាងភ្លើង ៕
ប្រែសម្រួលដោយ មែន កំសត់
ប្រភព៖ ទំព័រ ABC