ក្រឡាប់​រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ សង្កត់​ស្លាប់​ម្នាក់ និង​របួស​៤​នាក់​

09-January-2016 | ដោយ ពល រាជសី

​បាត់ដំបង​៖ រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​១​គ្រឿង បាន​ក្រឡាប់​៣​ត្រឡប់ ខណៈ​មាន​ភ្លៀង​យប់មិញ ផ្លូវ​រអិល​បណ្តាល​ឲ្យ សង្កត់​មនុស្ស ស្លាប់​ម្នាក់​និង​របួស​៤​នាក់ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវលំ​ចូល ក្នុង​ស្ថិតក្នុង​ក្រុមទី​១០ ភូមិ​ព្រៃ​ចែក​ឃុំ​កំពង់ព្រះ​ស្រុក​សង្កែ​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់មាន​ទី​១​ឈ្មោះ វន វេត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជ្រាល​ឃុំ​ល្វា​ស្រុ​ពួក​ខេត្តសៀមរាប ទី​២​ឈ្មោះ សួស ឡុ​ញ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ទី​៣​ឈ្មោះ សម័យ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ទី​៤​ឈ្មោះ សាន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ៤​នាក់​នេះ រស់នៅ សៀមរាប​ជាមួយគ្នា និង​ទី​៥​ឈ្មោះ លី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​(​ជា​ម្ចាស់​រថយន្ត​)​។​

​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ចំនួនអ្នកទស្សនា

    19631497

  • ថ្ងៃនេះ2841
  • ម្សិលមិញ2891
  • សប្តាហ៍នេះ21691
  • ខែនេះ67791
  • ឆ្នាំនេះ404051
  • សរុប19631497