ភ្នំពេញ៖ ជនសង្ស័យ ជួញដូរចែកចាយ ប្រើប្រាស់ និងផ្តល់ទីតាំងគ្រឿងញៀន ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស១៨នាក់ នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ និងបន្តនីតិវិធី ។
ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅក្រុមទី១០ និងទី១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យពាក់ព័នគ្រឿងញៀងទាំង១៨នាក់នេះ កម្លាំងនគរបាលចម្រុះបានរឹបអូសវត្ថុតាង៖ ថ្នាំញៀនចំនួន ១កញ្ចប់ធំ និង៣កូនថង់តូច ជញ្ចីងថ្លឹងថ្នាំញៀនចំនួន ១ ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន អត្តសញ្ញាណប័ណ្ណ១១សន្លឹក និងប័ណ្ណសម្គាល់យានយន្ត ៥សន្លឹកផងដែរ ៕