ទណ្ឌិត​៣​នាក់ នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​ត្រពាំង​ផ្លុ​ង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​លួច​ចែកចាយ​គ្រឿងញៀន​

10-January-2016 | ដោយ ប៊ុនឆាយ

ត្បូងឃ្មុំ​៖ នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល បានធ្វើការ​ឃាត់ខ្លួន​ទណ្ឌិត​ចំនួន​៣​នាក់ នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (​ត្រពាំង​ផ្លុ​ង​) ស្ថិត​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ បន្ទាប់ពី​ពួកគេ​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​។​

​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​ជំនាញ​នគរបាល​ស្រុក​ពញាក្រែក ដឹកនាំ​បញ្ជា​ដោយ​លោក ហៀ​ង សុភ័ក្ត្រ ព្រះរាជអាជ្ញា ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ធ្វើការ​ត្រួតពិនិត្យ និង​បង្ក្រាប​ទណ្ឌិត និង​បាន​រកឃើញ ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​០២​កញ្ចប់​ធំ និង​០១​កញ្ចប់​តូច ដែល​លាក់ទុក​ក្រោម​កន្ទេល​ក្នុង​បន្ទប់​ឃុំ​ឃាង​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា ក្រោយ​រកឃើញ​ថ្នាំញៀន​ហើយ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ទណ្ឌិត​សង្ស័យ​ចំនួន​០៣​នាក់​៖ ១-​ទណ្ឌិត​ឈ្មោះ ឡឹ​ក គ្រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ជាប់ពន្ធនាគារ​១៦​ឆ្នាំ ពីបទ​រួមគំនិត​ប្លន់​, ២-​ទណ្ឌិត​ឈ្មោះ វ៉ា ហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ហូរ ឃុំ​ព្រែក​ហូរ ស្រុក​តាខ្មៅ ខេត្តកណ្តាល ជាប់ពន្ធនាគារ​១២​ឆ្នាំ ពីបទ​រំលោភ​សេពសន្ថវៈ និង​៣-​ទណ្ឌិត​ឈ្មោះ រស់ សាវ៉ា​ត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​ពាម​លង្វែក ឃុំ​កំពង់​លួង ស្រុក​ពញា​ព្ញ ខេត្តកណ្តាល ជាប់ពន្ធនាគារ​១៧​ឆ្នាំ​ពីបទ​ប្លន់​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន កម្លាំង​ជំនាញ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​ដោយ​មែន​កំសត់​

ចំនួនអ្នកទស្សនា

    19631187

  • ថ្ងៃនេះ2531
  • ម្សិលមិញ2891
  • សប្តាហ៍នេះ21381
  • ខែនេះ67481
  • ឆ្នាំនេះ403741
  • សរុប19631187