តារាចម្រៀង វណ្ណ មករា ទទួលមរណភាព ដោយសារ​ក្រឡាប់​រថយន្ត នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​លោកយាយ​ម៉ៅ​ពេជ្រនិល​

10-January-2016 | ដោយ ប៊ុនឆាយ

​ភ្នំពេញ​៖ លោក វណ្ណ មករា តារាចម្រៀង ដែល​ដើរ​ច្រៀង​តាម​ក្លឹប និង​ភោជនីយដ្ឋាន​ផងដែរ​នោះ បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​០៩​ខែមករា​ឆ្នាំ​២០១៦ នេះ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​លោកយាយ​ម៉ៅ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ឹម ជីវ៉ា ដែលជា​មិត្ត​រួម​អាជីព​នោះ​។ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់​លើ Facebook របស់លោក​ថា លោក វណ្ណ មករា និង​មិត្តភក្តិ ៤​រូប​ទៀត បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ពេល កំពុង​កំពុងធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ទីក្រុង​ព្រះសីហនុ ក្រោយ​ចេញពី​ច្រៀង​នៅ​ក្លឹប​កម្សាន្ត​មួយ​។​

លោក អ៊ឹម ជីវ៉ា បាន​បន្តថា ក្រោយ​ជួប​គ្រោះ​ក្រឡាប់​រថយន្ត លោក វណ្ណ មករា មិនទាន់​ទទួលមរណភាព​ទេ ហើយ​ត្រូវបាន​រថយន្ត​ពេទ្យ ជួយ​ដឹក​មក​សង្គ្រោះ តែ​ជា​អកុសល​ពេល​កំពុង​ដឹក​មក​សង្គ្រោះ រថយន្ត​ពេទ្យ ក៏ត្រូវ​ក្រឡាប់​ទៀត នៅ​ម៉ោង​ប្រមាណ ៦៖០៥​នាទី​ព្រលប់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦ ហើយ​កៀប​លោក វណ្ណ មករា ជាប់ ស្លាប់​នៅ​និង​កន្លែង​តែម្តង​។​

សព​របស់លោក វណ្ណ មករា ត្រូវបាន​យកមក​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​សន្សំ​កុសល​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

ចំនួនអ្នកទស្សនា

    19631467

  • ថ្ងៃនេះ2811
  • ម្សិលមិញ2891
  • សប្តាហ៍នេះ21661
  • ខែនេះ67761
  • ឆ្នាំនេះ404021
  • សរុប19631467