ស្ត្រី​វិកលចរិត​ម្នាក់ ត្រូវ​រថយន្ត​កិន​ខ្ទេចសាច់ មើល​លែង​យល់​

11-January-2016 | ដោយ មួយឡា

​ស្ទឹងត្រែង​៖ ស្ត្រី​វិកលចរិត​ម្នាក់ ទំនង​ដើរ ឬ​ដេក​នៅលើ​ទ្រូងផ្លូវ​ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក បើក​បុក​ហើយ​កិន​ស្លាប់​ដែល​សាកសព​បែក​ជា​បំណែកៗ​ខ្ទេច​គ្មាន​សល់ ស្ទើរ​មើល​មិន​យល់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅតាម​ដងផ្លូវ​ក្នុងភូមិ​កាតូត ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​ស្ត្រី​វិកលចរិត​ដែល​ត្រូវ រថយន្ត​កិន​ស្លាប់​ខាងលើនេះ ត្រូវបាន​គេ​ហៅ​ឈ្មោះ យាយ​យ៉យ អាយុ​ជាង​៤០​ឆ្នាំ គាត់​ជាម​នុស្ស​វិកលចរិត រស់នៅក្នុង​ស្រុកភូមិ​កើតហេតុ​ខាងលើនេះ ដោយ​គេ​ឧស្សាហ៍​ឃើញ​គាត់​ដើរ នៅតាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ​។ ចំណែក​រថយន្ត​បង្ក​មិនត្រូវ បាន​គេ​ស្គាល់​នោះទេ ព្រោះ​ក្រោយ​កើតហេតុ បាន​បើក​រត់គេច​បាត់ស្រមោល​។​

​ប្រភពព័ត៌មាន​ពី​អ្នកជិតខាង កន្លែងកើតហេតុ​បាន​អះអាងថា ករណីនេះ​គេ​មិនដឹង​កើតឡើង​នៅពេលណា​នោះទេ គ្រាន់តែ​គេ​សង្ស័យថា អាច​កើតឡើង​នៅ​យប់​ជ្រៅ ព្រោះ​ពេល​កើតហេតុ​គ្មាន​នរណា​បានដឹង​នោះទេ ទាល់តែ​ព្រឹក​ឡើង​ថ្ងៃទី​១១ ខែមករា​នេះ ទើប​គេ​ប្រទះឃើញ​បំណែក​សាកសព​នៅ​រាយប៉ាយ​ពេញ​ផ្លូវ ទើប​នាំគ្នា​ភ្ញាក់ផ្អើល​តែម្ដងទៅ​៕

ចំនួនអ្នកទស្សនា

    19631777

  • ថ្ងៃនេះ3121
  • ម្សិលមិញ2891
  • សប្តាហ៍នេះ21971
  • ខែនេះ68071
  • ឆ្នាំនេះ404331
  • សរុប19631777