កំពង់ស្ពឺ៖ ជាបឋម មានមនុស្សប្រមាណ ១០នាក់ បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ និង មនុស្សប្រមាណ៥០-៦០នាក់ផ្សេង ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីរថយន្ត២គ្រឿងផ្ទុកកម្មករជាច្រើននាក់ បានបុក និងដាច់កង់ ស្ថិតនៅក្បែរវត្តស្រះស្រង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកព្រលឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។
នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើន កំពុងជួយសង្គ្រោះជនរងគ្រោះនៅកន្លែងកើតហេតុ៕