រថយន្ត​យី​ឌុប បុក​ជាមួយ​ម៉ូតូ កិន​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

12-January-2016 | ដោយ មួយឡា

ភ្នំពេញ​៖ វេលា​ម៉ោង​០២:០៥​នាទី រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ មាន​ឡាន​យី​ឌុប ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​តាកែវ 3A-1712 បាន​បុក​ជាមួយ​ម៉ូតូ Dream ស៊េរី​2015 (​មិន​ស្គាល់​ស្លាក​លេខ​) ជិះ​គ្នា​២​នាក់ បណ្ដាលអោយ​កិន​បុរស​ម្នាក់​ខ្ទេច​ក្បាល​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ជា​ស្រី្ត ត្រូវបាន​បញ្ជូនទៅ​គ្លីនិក​គីម​សុង ដើម្បី​សង្គ្រោះបន្ទាន់​។​

​ទីតាំង​កើតហេតុ​ស្ថិតនៅ​ជិត HAPPY-CLUB ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ រីឯ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    19631907

  • ថ្ងៃនេះ3251
  • ម្សិលមិញ2891
  • សប្តាហ៍នេះ22101
  • ខែនេះ68201
  • ឆ្នាំនេះ404461
  • សរុប19631907