លោក​ផ្កាយ​៣ អ៊ុំ សំអាត មេបញ្ជាការរង​កង​អង្គរក្ស ក្រឡាប់​ឡាន​បណ្ដាល​ឲ្យ​ស្លាប់​ប្រពន្ធ​

13-January-2016 | ដោយ មួយឡា

​ព្រះវិហារ​៖ រថយន្ត​ម៉ាក វី​ហ្គោ មួយគ្រឿង បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម និង ៥​នាក់ ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ថ្ងៃត្រង់ ទី​១២ ខែមករា ឆ្នាំ​២០១៦​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦២ ចំណុច ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​រថយន្ត​ដែល​ក្រឡាប់ ដោយ​ខ្លួនឯង​ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ អ៊ុំ សំអាត មេបញ្ជាការរង​កង​អង្គរក្ស​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រចាំ​នៅ​ស្រអែម បណ្តាល​ឲ្យ​ស្លាប់​ប្រពន្ធ គឺ​លោកស្រី ហ៊ឹម គឹម​ហេង អាយុ ៤៥​ឆ្នាំ និង​រងរបួស ៥​នាក់ សុទ្ធតែជា​សមាជិក ក្រុមគ្រួសារ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើករថយន្ត វី​ហ្គោ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ២J ៨៩៨១ មួយគ្រឿង ពី​ភ្នំពេញ ទៅ​ខេត្តព្រះវិហារ ហើយ​ងងុយដេក បណ្តាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់​តែម្តង​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    19632087

  • ថ្ងៃនេះ3431
  • ម្សិលមិញ2891
  • សប្តាហ៍នេះ22281
  • ខែនេះ68381
  • ឆ្នាំនេះ404641
  • សរុប19632087