និស្សិត​ស្រី​ម្នាក់ ដួល​ម៉ូតូ​បោក​នឹង​ថ្នល់ រងរបួស​ធ្ងន់

13-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ដ CAMRY ឆ្លាម​១​គ្រឿង​បើក​មក​ចត​ចាំ​ប្រពន្ធ​នៅតាម​ចិញ្ចើមផ្លូវ ចូល​ទិញ​ម្ហូប​ក្នុង​ផ្សារ​ទួល​សង្កែ បាន​បើកទ្វារ​រថយន្ដ​មិន​មើលមុខ​ក្រោយ​បាន​ប៉ះ​ទាក់​ដៃចង្កូត​និស្សិត​ស្រី​ម្នាក់​ដែល​បើក​ម៉ូតូ សង់​ឌ្រី​ម C១២៥ ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​ដួល​បោក នឹង​ថ្នល់​ស្ទើរ​ដាច់​មេជើង​និង​បាន​ដឹក​យកទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​នៅវេលា​ម៉ោង​៤៖០០​នាទី​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៦២R ខាងជើង​ជាប់​វត្ត​ទួល​សង្កែ ក្រុម​១៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​និស្សិត​ស្រី​រងគ្រោះ​ឈ្មោះ តុ​ន ចាន់​ថេ​ន អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ជា​ម្ចាស់​ម៉ូតូ​សង់​ឌ្រី​ម C១២៥ សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ១CQ-១៤៥១​។ រីឯ​ជនបង្ក​ឈ្មោះ ធី ប៊ុ​ណ្យ អាយុ​៤១​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​អាវុធហត្ថ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​ជា​ម្ចាស់​រថយន្ដ CAMRY ឆ្លាម​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ ២D-៧១៧៤​។

​មន្ត្រីនគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​បុរស​ជា​ម្ចាស់​រថយន្ដ​បាន​បើករថយន្ដ​របស់ខ្លួន ពី​លិច​មក​កើតមក​ឈប់​នៅ​ចំណុចកើតហេតុ​ដោយ​រង់ចាំ​ប្រពន្ធ​ចូល​ផ្សារ​ទួល​សង្កែ​ដើម្បី​ទិញ​ម្ហូប ដោយ​បើកទ្វារ​រថយន្ដ​មិន​មើលមុខ​ក្រោយ​ស្របពេល​និង​ម៉ូតូ​របស់​និស្សិត​ស្រី​ម្នាក់​បើក​មកដល់​ទាក់​ដៃចង្កូត​ដួល​ប្លោង​អូស​ស្ទើរ​ដាច់​ម្រាមជើង​និង​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ផងដែរ​។ មន្ត្រីនគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពីរ​ធ្វើការ​វាស់វែង​រួចរាល់​រថយន្ដ​និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    19632337

  • ថ្ងៃនេះ3681
  • ម្សិលមិញ2891
  • សប្តាហ៍នេះ22531
  • ខែនេះ68631
  • ឆ្នាំនេះ404891
  • សរុប19632337