សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ថៅ​កែវ​រោង​ពុ​ម្ភ ដែល​បាន​រំលោភ​អនីតិជន​

13-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​យើង​ថា លោក​បានសម្រេច​ឃុំខ្លួន​ថៅកែ​រោង​ពុ​ម្ភ ដែល​ចាប់រំលោភ​កុមារី ជា​អ្នកបម្រើ ជា​បណ្តោះអាសន្ន​ហើយ កាលពី​ល្ងាច ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ម្សិលមិញ ក្រោម​បទ​ចោទ រំលោភ​សេពសន្ថវៈ យោងតាម​មាត្រា​២៣៩​នៃ​ក្រមព្រហ្មទណ្ឌ​។​

​សូមបញ្ជាក់ថា ថៅកែ​រោង​ពុម្ព​ម្នាក់ បាន​លែងលះ​ប្រពន្ធដើម ហើយ​យក​ក្មេងស្រី​ជា​អនីតិជន​ទៅ​នៅ​ជាមួយ ដើម្បី​ឲ្យ​មើលថែ​កូន និង​ឪពុក​ចាស់​នោះ តែ​បែរជា​ប្រព្រឹត្ត​អំពើ​មិន​គប្បី ចាប់រំលោភ​ក្មេងស្រី​ជា​អ្នកបំរើ នៅក្នុង​បន្ទប់​បានសម្រេច ដោយឡែក​សមត្ថកិច្ច​ប៉ុស្តិ៍ និង​ខណ្ឌ បាន​ព្យាយាម​លាក់លៀម​ព័ត៌មាន​នេះ ព្រោះ​មាន​អ្នក​រត់ការ ដើម្បី​បញ្ចប់រឿង ដែលជា​បទល្មើស​ឧក្រិដ្ឋ​។​

​ក្នុង​សំណុំរឿង​ចាប់រំលោភ​ក្មេងស្រី (​អនីតិជន​) បំរើ​ក្នុងផ្ទះ​នេះ កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​២ ទៅ​ម៉ោង​៣ រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នៅផ្ទះ​លេខ​៥៦៧៨ ក្នុងភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ស​.​អ​.​ស​.​ល អាយុ​១៥​ឆ្នាំ ជា​អ្នកបំរើ នៅក្នុង​ផ្ទះរ​បស់ជនស​ង្ស័​យ​ឈ្មោះ ច័ន្ទ រស្មី​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​ថៅកែ​រោង​ពុម្ព​ឯកជន​មួយ និង​មាន​ទីលំនៅ​ផ្ទះកើតហេតុ  ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ម្តាយ​នារី​រងគ្រោះ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា​៕

​ប្រភព​៖ ann

ចំនួនអ្នកទស្សនា

    19631777

  • ថ្ងៃនេះ3121
  • ម្សិលមិញ2891
  • សប្តាហ៍នេះ21971
  • ខែនេះ68071
  • ឆ្នាំនេះ404331
  • សរុប19631777