មេតុ​ន​ទីន​ប្រមូល​លុយ​បាន​៦០​ម៉ឺន​ដុល្លារ ​រួច​គេ​ចខ្លួន​បាត់​ស្រមោល

15-January-2016 | ដោយ មួយឡា

ភ្នំពេញ​៖ កូន​តុងទីន​រាប់សិប​នាក់​ក្នុងចំណោម​កូន​តុង​ទីង​ជាង​៥០០​នាក់ បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​លោក​ចៅសង្កាត់​ចោមចៅ សុំ​ឲ្យ​អាជ្ញា​​ធរ​ជួយ​រក​ដំណោះស្រាយ ដោយ​ចោទប្រកាន់​ថា មេ​តុងទីន បាន​បោក​ពួកគាត់​ទាំងអស់​គ្នា សរុប​ជា​ទឹកប្រាក់ ចាប់ពី ៥០​ម៉ឺន ទៅ ៦០​ម៉ឺន​ដុល្លារ ។​ ការភ្ញាក់ផ្អើល​មក​ដាក់​ពាក្យបណ្តឹង​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​បរិវេណ សាលា​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បើ​យោង​តាម​ការបំភ្លឺ ពី​កូន​តុង​ទីន ដែល​បាន​មក​ដាក់​ពាក្យបណ្តឹងថា មេ​តុងទីន​ប្រ​ពន្ធ​ឈ្មោះ នាង ស្រី​ណែ​ត អាយុ ៤៨​ឆ្នាំ និង​ប្តី​ឈ្មោះ ម៉ា ចាន់ អាយុ ៥០​ឆ្នាំ ជាង អ្នក​ទាំង​ពីរ រស់នៅ​ក្នុង​បុរី​សឡា​៣ ផ្ទះ​លេខ​៥២ ផ្លូវ​៤២២ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ពួកគាត់​បាន​បន្តថា កូន​តុងទីន​បាន​បង់​ឲ្យ​មេ ជា​រៀងរាល់ថ្ងៃ ដោយ​មិនដឹងថា មេ​តុង​ទីន​ដេញ​យក ទៅ​ទុក​ប្រើប្រាស់​ខ្លួនឯង លុះ​ពេល មេ​តុងទីន រូបនេះ ចេះ​តែ​តម្លើង​ការ​ប្រាក់ ទើប​ពួកគាត់ រង់ចាំ​ការប្រាក់​ចុះ​បន្តិច ក្រោយមក​ទើប​ដឹងថា មេ​តុងទីន​បោក​ពួកគាត់ មិន​មាន​លុយ​សង ក៏​មក​ដាក់​ពាក្យបណ្តឹង​តែម្តងទៅ ដើម្បី​ឲ្យ​អាជ្ញាធរ​សង្កាត់ ជួយ​រក​ដំណោះស្រាយ​ជូន​។​

​សូមបញ្ជាក់​ថា​នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល​មេ​តុងទីន​ប្រមូល​បាន​ ប្រាក់​ច្រើន​ហើយ​រត់​ចោល​កូន​។​ទោះ​ជា​ករណី​បែប​នេះ​បាន​កើតឡើង​​ជារឿយៗ តែ​វា​នៅតែ​មាន​អ្នកលេង​និង​ភ្លាត់ស្នៀត​ដដែល ដោយសារតែ​មនុស្ស​មួយចំនួន​ចង់​សន្សំ​និង​ស៊ីការ​ប្រាក់​និង​ខ្លះ​ទៀត​ ត្រូវការ​លុយ​ដុល​​ទៅ​ធ្វើការ​រកស៊ី​អ្វីមួយ​៕

ប្រភព ៖ rasmeinews

 

ចំនួនអ្នកទស្សនា

    20508027

  • ថ្ងៃនេះ541
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43691
  • ខែនេះ65571
  • ឆ្នាំនេះ65571
  • សរុប20508027