ឃាត់ខ្លួន​អធិការនគរបាល ស្រុក​ស្វាយ​អ​ន្ទ​រ បន្ទាប់ពី​ផ្ទុះអាវុធ ស្លាប់​បុរស​ម្នាក់​

15-January-2016 | ដោយ មួយឡា

​ព្រៃវែង​៖ លោក ពុំ កាន់ អធិការនគរបាល ស្រុក​ស្វាយ​អ​ន្ទ​រ​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​មានការ​ផ្ទុះអាវុធ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​គ្រា​ដែល​ចុះបង្ក្រាប សង្វៀន​ជល់​មាន់ មួយកន្លែង នៅ​ភូមិ​តង​ឡង ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។​

​លោក​អធិការ​ដែល​ឃាត់ខ្លួន ត្រូវបាន​យកមក​ឃុំខ្លួន នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​នា​ល្ងាច​ថ្ងៃទី​១៤​ខែ ធ្នូ ឆ្នាំ​២០១៦ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ក្រោយពេល​ចាប់ខ្លួន​បន្ទាប់ពី​មាន​ករណីនេះ កើតឡើង ពេលដែល​លោក ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់ (​មាន​ជល់​មាន់ និង​បៀរ​អាប៉ោង​) មួយកន្លែង​ស្ថិតនៅ​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​ពេលនោះ​ស្រាប់តែ លោក​ដក​កាំភ្លើងខ្លី ពី​ចង្កេះ​បាញ់​ឡើងលើ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​គ្រាប់កាំភ្លើង​នោះ ហោះ​ផ្លាត​ទៅ​ត្រូវ បុរស​ម្នាក់ ដែល​កំពុង​ឈរ​បីកូន​បណ្តាលឱ្យ​ដួល​ស្លាប់​មួយ​រំពេច​តែម្តង​។ ជនរងគ្រោះ​មានឈ្មោះ កិះ អ៊ី​ម អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ បាន​ស្លាប់​ដោយ​ការផ្ទុះអាវុធ​បាញ់​ផ្ទាល់ដៃ​ពី​សំណាក់ លោក​វរសេនីយ៍ ពុំ កាន់ អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​៕ ដោយ មែន កំសត់​


ចំនួនអ្នកទស្សនា

    20507847

  • ថ្ងៃនេះ361
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43511
  • ខែនេះ65391
  • ឆ្នាំនេះ65391
  • សរុប20507847