បុរស​ម្នាក់​ក្នុងចំណោម​២​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ ពីបទ​ប៉ុនប៉ង​លួច​

15-January-2016 | ដោយ មួយឡា

កណ្ដាល​៖ នា​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦ បុរស​ម្នាក់​ក្នុងចំណោម​០២​នាក់​ត្រូវបាន​ចាប់ខ្លួន​ខណៈពេល ដែល​កំពុងតែ​ធ្វើ​សកម្មភាព ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​។     

​សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​បុរស​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​មាន ឈ្មោះ ឈិន ស៊ីណា អាយុ ៣៥​ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​សំដី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា គេ​ឃើញ​បុរស​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ឌុប​គ្នា​ពីរ​នាក់ បានមក​ឈប់​ធ្វើ​សកម្មភាព​នៅ​ចំណុច ភូមិ​ទួល​អំពិល ឃុំ​ញ​ញា​ឮ ស្រុក​ពញាឮ ខេត្តកណ្ដាល នៅ​យប់​ម៉ោង​១​និង​៤៥​នាទី ឈានចូល​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០១៦​នេះ ខណៈ​កំពុងតែ​ធ្វើ​សកម្មភាព​ក៏ត្រូវ​ប្រជាពលរដ្ឋ​ស្រែក​ឆោ​រ​ឡោ ដេញចាប់បាន​ម្នាក់​ចំណែក​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​ចោល​ដៃគូ តែ​ត្រូវ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ហើយ ដែល​គាត់​តែង​ត្រូវគេ​ហៅថា ” ថា ” ។​

​វត្ថុតាង​ត្រូវបាន​ដកហូត​រួមមាន ៖ ម៉ូ​ទ័​រ​ស្វាន​០១ ដែលមាន​ផ្លែ​ទុក​ស្វាន​ចំនួន​០៤​កាបូបស្ពាយ​តូច​០១ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០២ សន្លឹក ជនសង្ស័យ​ខាងលើ​ត្រូវបាន​ស្នងការ​នគរបាល​ខេត្ត​រៀបចំ​សំណុំ​ឯកសារ បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្ដាល ចាត់វិធានការ​តាមច្បាប់​៕ ដោយ មែន កំសត់

​ប្រភព​៖ KHMER79 News

ចំនួនអ្នកទស្សនា

    20508047

  • ថ្ងៃនេះ561
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43711
  • ខែនេះ65591
  • ឆ្នាំនេះ65591
  • សរុប20508047