មន្ត្រី​អគ្គិសនី​ម្នាក់ ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ និង​ប្អូនប្រុស​កាប់ ពេល​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង​

15-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ មន្ត្រី​អគ្គីសនី​ម្នាក់​បាន​រងរបួស ក្រោយពី​ត្រូវ​ស្ត្រី​ជា​ម្ចាស់ផ្ទះ និង​ប្អូនប្រុស​កាប់​នឹង​ដាវ​សាំ​ម៉ូ​រៃ ខណៈដែល​ជនរងគ្រោះ និង​ក្រុមការងារ បាន​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង​នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ខណៈដែល​ជនរងគ្រោះ​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង​នៅផ្ទះ​ខាងលើ​នោះ ស្រាប់តែ​ស្ត្រី​ម្ចាស់ផ្ទះ បាន​ស្រែក​ឲ្យ​ថា​មន្ត្រី​អគ្គីសនី​ពុករលួយ ពេលនោះ​ជនរងគ្រោះ​មិនបាន​តមាត់ ត​សំដី​នោះឡើយ​ហើយក៏​បាន​ដើរចេញ​។​

​ពេលនោះ​ស្ត្រី ជា​ម្ចាស់ផ្ទះ​និង​ប្អូនប្រុស​បាន​ជិះ​ម៉ូតូ​ប្រដាប់​ដោយ ដាវ​សាំ​ម៉ូ​រៃ​ទៅ​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​តែម្តង​។

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ហើយ​ឈានទៅដល់​ការចាប់ខ្លួន​ជនបង្ក​ទាំង​២​នាក់​យកទៅ​សួរនាំ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕



​ប្រភព​៖ areynews

ចំនួនអ្នកទស្សនា

    20507967

  • ថ្ងៃនេះ481
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43631
  • ខែនេះ65511
  • ឆ្នាំនេះ65511
  • សរុប20507967