ឃើញ​ក្មេងស្រី​អាយុ​៨​ឆ្នាំ​កំពុង​មើល​ទូរទស្សន៍ តណ្ហា​ឡើង​ខ្លាំងពេក​ចាប់រំលោភ​បានសម្រេច​

15-January-2016 | ដោយ មួយឡា

​កំពង់ធំ​៖ ជន​ល្មោភកាម​ម្នាក់ ក្រោយ​ចាប់រំលោភ​ក្មេងស្រី អាយុ​៨​ឆ្នាំ ត្រូវបាន​នគរបាល​ចាប់វាយ​ខ្នោះ បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​មន្ត្រីនគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ខណៈ​ក្មេងស្រី​រងគ្រោះ ឡ​.​ម​.​ឡ កំពុង​អង្គុយ​មើល​ទូរទស្សន៍ តែ​ម្នាក់​នៅផ្ទះ​ជីដូន របស់​ជនសង្ស័យ​ស្ថិតនៅ​ភូមិ​ពុក​យុក សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ស្រាប់តែ​ជននេះ​ឆ្លៀតឱកាស​ចាប់រំលោភ រហូត​បានសម្រេច​តែម្តង​។ ជនសង្ស័យ​មានឈ្មោះ ធី ហុក​លី អាយុ​១៤​ឆ្នាំ ក៏​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​។​

​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​កន្លងមក​ខ្លួន​ធ្លាប់បាន​រួមភេទ​ជាមួយ​សង្សារ នៅ​ខេត្តកំពង់ឆ្នាំង​ម្តង​រួចមកហើយ​។​

​ជាក់ស្តែង​ថ្ងៃកើតហេតុ​ដោយ​ជីដូន​របស់ខ្លួន​មិន​នៅផ្ទះ​ហើយ​ជនរងគ្រោះ​ខាងលើ បានមក​មើល​ទូរទស្សន៍​ផ្ទះ​របស់ខ្លួន​ម្នាក់ឯង​នោះ​ក៏មាន​ឱកាស​ចាប់រំលោភ​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ​ត្រូវបាន​នាំខ្លួន​ទៅ​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20508107

  • ថ្ងៃនេះ621
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43771
  • ខែនេះ65651
  • ឆ្នាំនេះ65651
  • សរុប20508107