កូនកម្លោះទៅឌុបអ្នកកំដរ ថ្ងៃចូលរោងការ ត្រូវរថយន្តបុកស្លាប់

18-January-2016 | ដោយ ពល រាជសី

ព្រសីហនុ៖ ករណី​ដ៏​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ដោយសារ​គ្រួសារ​មួយ​បាន​បាន​កែប្រែ​រោង​អាពាហ៍ពិពាហ៍ ត្រឡប់​ទៅជា​រោង​បុណ្យសព​ឧទ្ទិស​កុសល​ជូនទៅ​វិញ្ញាណក្ខន្ធ​កូន​ក​ម្លោះ​នោះ​វិញ​ភ្លាមៗ បន្ទាប់ពី​កូន​ក​ម្លោះ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ក្នុង​ថ្ងៃ​ចូល​រោងការ នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ។​

​កូន​ក​ម្លោះ ដែល​នឹងត្រូវ​ចូល​រោងការ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ បាន​ជួប​គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យ​ស្លាប់ ដោយសារតែ​រថយន្ត​បើក​គៀរ ដួល​បោក​ក្បាល​នឹង​ថ្នល់​។ ករណី​គ្រោះថ្នាក់​ចរាចរ​គួរ​ឲ្យ​សោកស្តាយ និង​បន្សល់ទុក​ឲ្យ​កូនក្រមុំ ក្លាយជា​ស្ត្រី​មេម៉ាយ​ខ័​ន្ធ​ស្លា បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ ២​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា កូន​ក​ម្លោះ​រងគ្រោះ ជិះ​ម៉ូតូ​ទៅ​ដឹក​មិត្តភក្តិ​អ្នក​កំដរ ដើម្បី​រៀបចំ​ពិធីសូត្រមន្ត​ចូល​រោងការ នា​ល្ងាច​ថ្ងៃ​១៧​មករា ហើយ​ត្រូវ​រថយន្តបុក​ស្លាប់ ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ តែម្តងទៅ​។
​ក្រោយពី​កូន​ក​ម្លោះ​រងគ្រោះ​ឈ្មោះ​ស្វាយ រឿន អាយុ​២៤​ឆ្នាំ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់បាត់​បង់ជីវិត​នោះ មង្គល​ការដែល​គ្រោង​ធ្វើ​ផ្លូវការ​នៅ​ថ្ងៃ​១៨​មករា​នេះ ក៏ត្រូវ​បាន​លុបចោល ហើយ​ភាគី​ខាង​កូនក្រមុំ​ដែល​បូរាណ​លោក​ថា មេម៉ាយ​ខ័​ន្ធ​ស្លា​ឈ្មោះ​អ៊ី​ត ចាន់ អាយុ​២៤​ឆ្នាំ​ដូចគ្នា ក៏បាន​កែប្រែ​រោង​អាពាហ៍ពិពាហ៍ ត្រឡប់​ទៅជា​រោង​បុណ្យសព​ឧទ្ទិស​កុសល​ជូនទៅ​វិញ្ញាណក្ខន្ធ​កូន​ក​ម្លោះ​នោះ វិញ​ភ្លាមៗ​ដែរ​៕​

ចំនួនអ្នកទស្សនា

    20507857

  • ថ្ងៃនេះ371
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43521
  • ខែនេះ65401
  • ឆ្នាំនេះ65401
  • សរុប20507857