ព្រះសីហនុ៖ បុរសជនជាតិអាមេរិកម្នាក់ ដែលមានជំងឺប្រចាំកាយយូរណាស់មកហើយនោះ បានដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារយីហោ ម៉ារីណា កាលពីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោក ភុល ភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានថា មានជនជាតិបរទេសម្នាក់ បានស្លាប់ ក្នុងបន្ទប់លេខD1 ជាន់ផ្ទាល់ដី ភ្លាមៗ កម្លាំងជំនាញរបស់លោក បានចុះមកត្រួតពិនិត្យ ហើយតាមការសន្និដ្ឋានរបស់លោកវេជ្ជៈបណ្ឌិត សែ ជោសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជម្ងឺប្រចាំកាយ មហារីកថ្លើម ជាច្រើនខែមកហើយ។
លោកបានបន្តថា ជនរងគ្រោះឈ្មោះ MAHONEY SHAN THOMAS ភេទប្រុស សញ្ជាតិអាមេរិក កើតថ្ងៃទី១៥ ខែមិនា ឆ្នាំ១៩៤៤ កាន់លិខិតឆ្លងដែនលេខ 454830522 សុពលភាពត្រឹមថ្ងៃទី២៩ កក្កដា ២០១៨ ទិដ្ឋាការលេខ EI 00366454 មានសុពលភាពដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦។ បច្ចុប្បន្នសាកសព បានយកទៅរក្សាទុក រង់ចាំស្ថានទូតចុះមកចាត់ចែងបន្ត៕
ប្រភព៖ ann