ត្បូងឃ្មុំ៖ កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន មានដីកាចាប់ខ្លួននៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១០និង៤៥នាទី ស្ថិតនៅភូមិកំបាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកមេមត់ខេត្តត្បូងឃ្មុំ បានចុះអនុវត្តន៍ដីកា០១ ដីកាមាន០១មុខសញ្ញា៖ ឈ្មោះ ឈុំ ចាន់ថូ ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិកណ្តោល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមដីកាលេខ១២ ចុះថ្ងៃទី០៧-១០-២០១៥ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទ រក្សាទុក ជូញដូរ សារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិ-ឃុំខាងលើ។
នៅពេលឃាត់ខ្លួនកម្លាំងសមត្ថកិច្ច បានឆែកឆេររកឃើញប្រភេទម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់ (តូច០១កញ្ចប់) ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើការបន្តឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ ១-ឈ្មោះ ហុង ប្រុស ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ២-ឈ្មោះ ម៉ាត់ វិន ភេទប្រុស អាយុ២៦ឆ្នាំ ខ្មែរឥស្លាម រស់នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ក្នុងនោះរកឃើញជញ្ជីងអេឡិចត្រូនិច ០១គ្រឿង ប្រាក់ដុល្លាក្លែងក្លាយ ១០០ដុល្លាចំនួន ០២សន្លឹក ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់វិធានការទៅតាមច្បាប់៕ ដោយ មែនកំសត់