ករណី​រំលោភ​រួចសម្លាប់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​នៅ​ស្រុក​ឈូក​ ត្រូវសមត្ថកិច្ច​​ចាប់​បាន​​ឃាត​ករ​​ហើយ​

21-January-2016 | ដោយ មួយឡា

កំពត​៖ កាលពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ម្សិលមិញ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​ក្មេងស្រី​ម្នាក់ នៅ ស្ថិតនៅ​ចំណុច​គំនរ​ចំបើង កន្លែង​ដាច់ស្រយាល​មួយ ក្នុងភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។​

​សាក្សី​បាន​និយាយថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឃុន ណាន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​ចេញពីផ្ទះ​ទៅ​រៀន​តាំងពីព្រឹក ថ្ងៃទី​១៩ មកម្ល៉េះ រហូត​ដល់ពេល​ល្ងាច ក៏​បាត់​ក្មេងរងគ្រោះ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ហើយ​សាច់ញាតិ​នាំគ្នា​ចេញទៅ​ដើររក តែ​មិនឃើញ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២០ ទើប​មាន​គេ​ប្រទះឃើញ​សាកសព ក្មេងស្រី​រងគ្រោះ នៅ​ចំណុច​ខាងលើ​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះមក​ត្រួតពិនិត្យ បាន​សន្និដ្ឋានថា នេះ​ករណី​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ រួច​សម្លាប់ចោល ដើម្បី​បំបិតមាត់​។ ​ទោះជា​យ៉ាងណាក៏ដោយ កាលពី​ល្ងាច ថ្ងៃ​ដដែល​នោះ កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្ត ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​ស្នងការ​ខេត្ត​លោក ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​បើក​ការស្រាវជ្រាវ និង​ចាប់បាន​ជនដៃដល់ យកមក​ផ្តន្ទាទោស​តាមច្បាប់​។ ចំណែក​បក្ខពួក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​កំពុងតែ​ស្វែងរក និង​តាម​ចាប់ខ្លួន​បន្ត​៕

ប្រភព៖ ann

 

ចំនួនអ្នកទស្សនា

    20509047

  • ថ្ងៃនេះ1561
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44711
  • ខែនេះ66591
  • ឆ្នាំនេះ66591
  • សរុប20509047