កំពង់ចាម៖ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ កងកម្លាំងនគរបាល ស្រុកកោះសូទិន សហការជាមួយ កម្លាំងប្រឆាំងបទល្មើសព្រៃឈើ កងកម្លាំងអធិការ ស្រុកកោះសូទិន បានធ្វើការ ចុះបង្ក្រាប និង រឹបអូស រថយន្ត ដឹកឈើ ចំនួន ២ គ្រឿង គោយន្ត កន្ដ្រៃ ១គ្រៀង និង ឈើ សរុបចំនួន ១៣,៣៧៣ម៉ែតគូប។
តាមប្រភពរាយការណ៍បានឲ្យដឹងថា ករណីនេះបានធ្វើឡើងនៅក្នុងទីតាំង ភូមិព្រែករំដេងលិច ឃុំពង្រ ស្រុក កោះសូទិន ខេត្តកំពង់ចាម ដោយក្នុងនោះមាន ប្រភេទឈើ សុក្រំ ចំនួន ១៨២ដុំ កកោះ ១៥៦សន្លឹក និង ធ្នង់ ៥៣ដុំ ដែល សរុប មាន ១៣,៣៧៣ ម៉ែតគូប ក្នុង នោះ ០,៧៥៨ ម៉ែតគូប ជាឈើ ធ្នង់ ។
គួរបញ្ជាក់ ផងដែរថាឈើនេះជាចំនួនតិចតូច ប៉ុណ្ណោះ ដែល សមត្ថកិច្ច ឃាត់រឹបអូសបាន ព្រោះថា ឈើដែល គេយកទៅ ផ្លុងចោលនៅតាមភូមិ(ព្រែករំដេង នឹង នៅក្នុងចំណុច បឹង កាង ព្រុំដែន ខេត្តត្បូងឃ្មុំ ) នោះមាន ចំនួនច្រើនណាស់ ។ បើតាម ប្រជាពលរដ្ឋនៅតំបន់នោះបានអោយដឹងថា ឈើនេះ គេដឹកយកមកចាក់ចោល ប្រហែលជា បី ថ្ងៃហើយ ហើយពួកគាត់ក៏នាំគ្នា ទៅយក គ្រប់គ្នា តាមដែលអាចយកមកបាន ព្រោះលឺ តៗគ្នា ថា ឈើនេះ គេបោះចោល ហើយពួកគាត់មើលទៅ សុទ្ធតែជាប្រភេទ ឈើប្រណិតមាន ធ្នង់ កូនក្រលឹង និង ឈើផ្សេងៗទៀត ជាពិសេស គាត់បានអោយដឹងថា ឈើសសរ ជាច្រើនត្រូវ បានគេ ដឹកយកទៅ ដុតចោលនៅក្នុង ចំណុច មាត់បឹងកាង ជាតំបន់ ជិតនិង ព្រំប្រទល់ខេត្ត កំពង់ចាមនិងត្បូងឃ្មុំ ឆេះគ្មានសល់ រីឯឈើដែលគេដឹក យកមកចាក់នៅជិតៗ ភូមិនោះពួកគាត់នាំគ្នា ប្រមូលយក អស់មួយចំនួនធំហើយ។
ប្រភពរាយការណ៍បានឲ្យដឹងទៀតថា សមត្ថកិច្ចនៅមិនទាន់ទទួលបានព័ត៌មានច្បាស់ថាជាឈើរបស់ថៅកែណាទេ៕ដោយហ៊ាងអ៊ាមហ៊ុយ