ភ្នំពេញ៖ ទីបំផុតអគ្គិភ័យដែលបណ្ដាលឲ្យឆាបឆេះហាងលក់ហ្គាស់យីហោ ពេញចិត្ត ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌពោធិ៍សែនជ័យ បានរលត់ទៅវិញហើយ បន្ទាប់ពីបានឆាបឆេះអស់រយៈពេលជាងមួយម៉ោង (ពីម៉ោង៧យប់ដល់ម៉ោង៨,១០នាទីយប់ ថ្ងៃទី២១ មករា ឆ្នាំ ២០១៦) ។ ប៉ុន្តែតុល្យភាពដែលបណ្ដាលមកពីការឆាបឆេះនេះ បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ រងរបួសធ្ងន់ រថយន្ត៥គ្រឿង និង ម៉ូតូ៧គ្រឿង រងការខូចខាត ។
តាមសេចក្ដីរាយការណ៍ឲ្យដឹងថា ការឆេះនេះ ផ្ដើមឡើងពីភ្លើងបារី របស់បុរសម្នាក់ ដែលឈរជក់ជិតធុងហ្គាស់ដែលធ្លាយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារកិច្ចប្រឹងប្រែងរបស់សមត្ថកិច្ច បានធ្វើឲ្យភ្លើងរលត់ទាំងស្រុង នាវេលាម៉ោង ៨ និង ១០នាទី ដោយចំណាយទឹកអស់ប្រមាណជិត ៣០ឡាន ៕