សម្លេង​ភ្លេង​ការប្រែជា​ស្ងាត់ជ្រងុំ ព្រោះកូនក្រមុំរត់ចេញពីផ្ទះ​

25-January-2016 | ដោយ មួយឡា

កំពង់ឆ្នាំង៖ សម្លេង​ភ្លេង​ការ​ដែល​គ្រោង​នឹង​ប្រគុំ​ប្រាប់​ញាតិ​ប្អូន​បង​ក្នុង​ថ្ងៃ​ អាពាហ៍ពិពាហ៍​នោះ​ត្រូវបាន​ប្រែជា​ស្ងាត់ជ្រងុំ​ទៅវិញ​ជំនួស​មក​នូវ​ភាព​ ជ្រួលច្របល់​អស់​ញាតិ​ទាំងពួង​ព្រោះតែ​កូនក្រមុំ​ដែល​នឹង​ចូល​រោងការ​នោះ​ បាន​គេចខ្លួន​បាត់​ពីផ្ទះ​នៅ​ថ្ងៃ​ចូល​រោងការ​។ ​ការភ្ញាក់ផ្អើល​នេះ​បាន​ កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​មករា ​ឆ្នាំ​២០១៦​។​

​ស្ត្រី​ឈ្មោះ​ ផាន់​ សិរី អាយុ​៣៩​ឆ្នាំ​ត្រូវជា​ម្តាយ​បាន​រៀបរាប់​ឲ្យដឹងថា​កូន​ស្រី​របស់​គាត់​ដែល​ ជា​កូនក្រមុំ​ក្នុង​ថ្ងៃ​ចូល​រោងការ​នេះ​មានឈ្មោះ​ សុខ ​សិរី​វឌ្ឍន៍​ អាយុ​២១​ ឆ្នាំ​ជា​កម្ម​ការ​នី​បម្រើ​ការងារ​នៅ​រោងចក្រ​អឹវ៉េ​ខេត្ត​កំពង់ឆ្នាំង​។​ ចំណែក​ឯ​កូន​កម្លោះ​ដែល​ត្រូវ​ចូល​រោងការ​ជា​មួ​យ​កូនស្រី​របស់​គាត់​នោះ​ មានឈ្មោះ​ស៊ិន ​ស៊ីវ​ង៉ុក ​អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ​ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​។​

​ស្ត្រី​រូប​នេះ​បាន​ប្រាប់ទៀតថា​អ្វី​ដែល​ធ្វើឲ្យ​គាត់​ហួសចិត្ត​ស្មាន​ មិនដ​ល់​គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មករា​ដែល​ជា​ថ្ងៃ​ចូល​រោង​សូត្រមន្ត​ ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំង​សងខាង​បាន​មក​ដល់​ហើយ​រោង​បាន​រៀបចំ​ហើយ​ជាស្រេច​ សម្រាប់​ពិធីមង្គលកា​រការ​នេះ​ស្រាប់តែ​បាត់​កូនស្រី​របស់​គាត់ ​ដែល​ជា​កូនក្រមុំ​ត្រៀម​ចូល​រោងការ​នេះ​បាត់​ចេញពី​បន្ទប់​ទាំង​ព្រលឹម​ស្រាងៗ​ ធ្វើឲ្យ​ភ្ញៀវ​ញាតិមិត្ត​ជិត​ឆ្ងាយ​ផ្អើល​ឈូឆរ​នាំគ្នា​ចាត់​មនុស្ស​ដើររក​ កូនក្រមុំ​គ្រប់​ច្រកល្ហក​តែ​ទោះជា​ខំ​រក​យ៉ាងណា​ក៏នៅ​មិនឃើញ​នោះដែរ​។​ ទូរស័ព្ទ​របស់​នាង​ក៏​តេ​មិន​ចូល ​រួច​បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅ​ សមត្ថកិច្ច​សម្រាប់​ជា​ការដឹងឮ​។​

​នាង​កូនក្រមុំ​ដែល​បាត់​ទៅ​នេះ​បាន​ភ្ជាប់​ទៅ​ជាមួយ​នឹង​គ្រឿង​អ​លង្គកា​រ មាន​ខ្សែដៃ ​ខ្សែក ​ចិញ្ចៀន​ទាំង​មាស​និង​ប្លាទី​ន​ប្រមាណ​ជាង​១​តម្លឹង​។​ គាត់​មិនដឹងថា​កូន​គាត់​ទៅ​ជាមួយ​អ្នកណា​នោះ​ទេ​។​ ប៉ុន្តែ​គាត់​បាន​បង្ហើប​ ថា​ការ​បាត់​កូនស្រី​របស់​គាត់​គឺ​ស្របពេល​ដែល​បុរស​ម្នាក់​ដែលជា​អ្នក​ ធ្វើការ​នៅ​អឹម​វ៉េ​ជាមួយគ្នា​បាន​បាត់​ខ្លួន​ផង​ដែរ​ ហើយ​ទូរស័ព្ទ​ក៏ខ​ល​ មិន​ចូល​ដែរ​។​ ចំណែកឯ​ឪ​ពុក​កូនក្រមុំ​វិញ​បាន​ប្រាប់ថា ​កូនស្រី​របស់​គាត់​ អាច​ចាញ់បោក​គេ​ពី​ការ​លួងលោម​ឲ្យ​នាង​ចេញពី​រោងការ​។​ នៅពេល​ដែល​កូន​ កម្លោះ​ចូល​ដណ្តឹងកូនស្រី​របស់គា​ត់​មិន​បាន​ប្រកែកប្រណាំង​អ្វី​ដែរ​រហូត​ បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​មុន​ដល់​ថ្ងៃ​រៀប​មង្គលការ​នេះ​។​ តាំងពី​ ស្តីដណ្តឹង​រហូត​ដល់​ថ្ងៃ​មង្គលការ​នេះ​គឺ​មាន​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ​ ក្រោយ​ពី​ស៊ី​ស្លា​ភ្ជាប់ពាក្យ​រួច​មក​ដែល​កាលណោះ​កូន​កម្លោះ​ធ្វើការ​នៅ​ រោងចក្រ​អឹម​វ៉េ​ជាមួយគ្នា​ ហើយ​ពេល​ទៅ​ធ្វើការ​គឺ​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​ ជាមួយ​គ្នា​មិន​ដែល​មាន​ហេតុការណ៍​អ្វី​នោះទេ​។ ​មុនពេល​ធ្វើ​ពិធីការ​ គឺ​ពុំដែលលឺ​កូនស្រី​របស់​គាត់​និយាយ​អ្វី​នោះឡើយ​ហើយ​ថែមទាំង​កា​ម៉ង់​របស់​ល្អៗ​ សម្រាប់​រោងការ​នេះ​ទៀតផង​។​

​ស្ត្រី​រូប​នេះ​បាន​ប្រាប់ទៀតថា​មង្គលការ​កូនស្រី​របស់​គាត់​នេះ​គឺ​គាត់​ គ្រោង​ហៅភ្ញៀវ​ប្រមាណ​ជាង​៤០០​នាក់​សម្រាប់​ចូលរួម​ជា​កិត្តិយស​ អាពាហ៍ពិពាហ៍​កូន​របស់​គាត់​ នេះ​អ្វីៗ​បាន​គ្រោង​រៀបចំ​ទុក​ជា​ស្រេច​អស់​រួច​ហើយ​ ចាប់​តាំង​ភ្លេង​ប្រពៃណី​តន្ត្រីសម័យ​ចុងភៅ​ភេសជ្ជៈ​និង​ក្រុម​ ពិធីការ​ផ្សេងៗ​ដែល​គ្រោង​ចំណាយ​ប្រមាណ​ជាង​៤.០០០​ដូល្លារ​។ ​ជា​ចុងក្រោយ​ គាត់​បាន​ប្រាប់ថា​ក្នុង​នាម​គាត់​ជា​ឪពុក​និង​ម្តាយ​បាន​អំពាវនាវ​អោយ​កូនស្រី ​ត្រឡប់​មក​វិញ​ ទោះ​កូន​នៅ​ទីណា​ក៏ដោយ​ឬ​ខុសឆ្គង​យ៉ាងណាក្តី​ម្តាយ​ឪពុក​មិន យកទោស​ពៃ​អ្វី​ទេ​អោយតែ​កូន​វិលត្រឡប់​មក​ផ្ទះ​រក​ម្តាយ​ឪពុក​វិញ​៕

ប្រភព៖ rasmeinews

 

ចំនួនអ្នកទស្សនា

    20511507

  • ថ្ងៃនេះ4021
  • ម្សិលមិញ15191
  • សប្តាហ៍នេះ47171
  • ខែនេះ69051
  • ឆ្នាំនេះ69051
  • សរុប20511507