ភ្នំពេញ៖ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនស្ត្រីវ័យក្មេង ដែលបង្ហោះរូបភាព ប្រមាថសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅលើ Facebook ដែលមានគណនីឈ្មោះ បុប្ផា គីម Bopha kim ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ នៅក្រសួងមហាផ្ទៃ។
សមត្ថកិច្ចបានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនមកទៅសួរនាំនេះ ធ្វើឡើងនៅចំណុចភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញឮ វេលាម៉ោងប្រមាណ ៨និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ចនឹងតាមស្វែងរកបក្ខពួក ៤ ទៅ ៥ នាក់ទៀត៕
ប្រភព៖ TOP NEWS