រៀមរាប៖ ជនសង្ស័យ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ចំនួន ២៦នាក់ ត្រូវបានអាវុធខេត្តរៀមរាប បានធ្វើសន្និសិទកាសែត បង្ហាញមុខ នៅព្រឹកថ្ងៃទី២៥ មករា នេះ។ ក្នុងប្រតិបត្តិការនេះដែរ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម អភិបាលខេត្ត និងដឹកនាំផ្ទាល់ដោយឯកឧត្តម ប៉ោ វណ្ណនឹត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប, លោកវរៈសេនីយ៍តឯក ស្រី យូរ៉ា មេបញ្ជាការរងទទួលការងារព័ត៌មាន, លោកវរៈសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលដោយលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបើកប្រតិបត្តិការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ឃាត់ខ្លួនបានជនសង្ស័យ និងអ្នកជួញដូរគ្រឿងញៀន ចំនួន២៦នាក់ (ប្រុសទាំងអស់) ក្នុងនោះមានមេក្លោងម្នាក់ឈ្មោះ សួស ភីរម្យ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់ ស្មើរនឹង៥,៨៦ក្រាម ម៉ូតូចំនួន៦គ្រឿង ទូរស័ព្ទ១គ្រឿង និងសំភារៈវេចខ្ចប់ និងជក់គ្រឿងញៀនមួយចំនួនទៀត។
បន្ទាប់ពីធ្វើសន្និសិទចប់ ជនសង្ស័យទាំងអស់ និងត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕