យុគ ចិន្តា យំសោក​បោក​ខ្លួន​ព្រោះ សាច់ញាតិ​ស្លាប់​

25-January-2016 | ដោយ ពល រាជសី

​ភ្នំពេញ​៖ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក របស់​ពិធី​ការិនី​រូបនេះ បាន​បង្ហោះ​រូបថត​ទុក្ខសោក​យ៉ាងខ្លាំង ជាមួយនឹង​សព​លោកយាយ​ទី​ពីរ​របស់​អ្នកនាង​។ ហើយ​រូបនាង​ក៏បាន​សរសេរ​រៀបរាប់​សារ ទាំង​ក្តុកក្តួល​អារម្មណ៍ ខាងលើ​រូបថត​ដែរ​ថា "(​ក្ដី​ស្រលាញ់ ក្ដី​មេ​តា្ត ភាពកក់ក្ដៅ ខ្ញុំ​លែង​បានឃើញ​ហើយ​) លោកយាយ​ទី​ពីរ​របស់ខ្ញុំ បានទទួល​មរណៈភាព កាលពី​យប់មិញ វេលា​ម៉ោង ២​និង​១៥ ដោយ​គ្រោះថ្នាក់ ដួល​បោក​ក្បាល ពេល​ក្រោក​ចូល​បន្ទប់ទឹក​។ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ជំនាញ​បាន​ប្រាប់ថា មិនអាច​ជួយសង្គ្រោះ​បាន​ឡើយ ពីព្រោះ លោកយាយ​ព្រះជន្ម​៨២​ឆ្នាំ មិនអាច​ធ្វើការ​វះកាត់​បាន​។ អស់​រយៈកាល​ជាច្រើន​ឆ្នាំ ដែល​ខ្ញុំ​រស់នៅ​ជាមួយ​គាត់ លោកយាយ​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​ការងារ​គ្រប់បែបយ៉ាង​ទាំងអស់ ជាពិសេស ការដាំ​ស្ល ជា​ស្រី្ត​មេផ្ទះ​។ ទោះបី​ខ្ញុំ​មិនបាន​រស់នៅ​ជាមួយ​លោកយាយ​រហូត​មែន តែ​ខ្ញុំ​នៅតែ​ចងចាំ មិនអាច​បំភ្លេចបាន ពេលដែល​ខ្ញុំ​រស់នៅ​ជាមួយ​គាត់ ខ​ណះ​ពេលដែល​ខ្ញុំ​គ្មាន​ម្ដាយ​នៅ​ជាមួយ​។ នៅមាន​ពាក្យពេចន៍​ជាច្រើន ដែល​ខ្ញុំ​ចង់​និយាយ​......​តែ​ខ្ញុំ​មិនអាច​ទប់ទឹក​ភ្នែក របស់ខ្ញុំ​ឲ្យ​ឈប់​ហូរ​មិនបាន​..." ។​

​ជាមួយគ្នា​នោះដែរ អ្នកគាំទ្រ​ជាច្រើន​នាក់ ក៏បាន​សម្តែង​អារម្មណ៍​ទុក្ខសោក ចំពោះ​ដំណឹង​នេះ និង​បញ្ចេញមតិ​ចូលរួម​រំលែក​ទុក្ខ​ជាច្រើន ជាមួយ​អ្នកនាង យុគ ចិន្តា ផងដែរ​៕​

ចំនួនអ្នកទស្សនា

    20511647

  • ថ្ងៃនេះ4161
  • ម្សិលមិញ15191
  • សប្តាហ៍នេះ47311
  • ខែនេះ69191
  • ឆ្នាំនេះ69191
  • សរុប20511647