ទំនាស់ពាក្យសម្តី​ក្នុង​វង់​ផឹកស៊ី ទាញកាំភ្លើងបាញ់​២​គ្រាប់ ស្លាប់​បុរស​ម្នាក់​

26-January-2016 | ដោយ មួយឡា

សៀមរាប​៖ ទំនាស់​ពាក្យសម្តី​បន្តិចបន្តួច​ក្នុង​វង់​ផឹកស៊ី បានធ្វើ​ឲ្យ​នគរបាល​បេ​តិក​ភ័ណ្ឌម្នាក់ ទាញកាំភ្លើង ​AK47 បាញ់​មិត្ត​ភ័​ក្ត​របស់ខ្លួន​ម្នាក់ ​២​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ នេះ នៅ​ខាងជើង​ប៉ុស្តិ៍នគរបាល មុខ​ប្រាសាទព្រះខ័ន ក្នុងភូមិ​លាងដៃ ឃុំ​លាងដៃ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ជា ​ភា​រុណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។ រីឯ​ជនសង្ស័យ​ឈ្មោះ សួន គឹម​សាន់ ភេទ​ប្រុស ជា​មន្ត្រីនគរបាល​បេ​តិក​ភ័ណ្ឌ ប្រចាំការ​នៅមុខ​ប្រាសាទព្រះខ័ន មាន​ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។​

​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ និង​ជនរងគ្រោះ ព្រមទាំង​មាន​គ្នា​ចំនួន ៣​នាក់​ទៀត អង្គុយ​ផឹកស៊ី​នៅ​ចំណុច​ខាងលើ​តាំងពី​ព្រលប់​មកម្ល៉េះ ដល់ពេល​កើតហេតុ ឈ្មោះ សួន គឹម​សាន់ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​​ជនរងគ្រោះ ស្រាប់តែ​ជន​នោះ រត់​ទៅយក​កាំ​ភ្លើង១​ដើម​ម៉ាក AK47 បាញ់​មកលើ​ជនរងគ្រោះ ២​គ្រាប់ ត្រូវចំ​ដៃ​ខាងស្តាំ​មួយគ្រា​ប់ និង​ចំ​ទ្រូង​ធ្លោះ​មក​ក្រោយ​មួយ​គ្រាប់​ទៀត បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។ ភ្លាមៗ​នោះ ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​បាត់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​អន្តរាគមន៍ រួច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​ជនសង្ស័យ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ រក​ចាប់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ប្រភព៖ ann.com

 

ចំនួនអ្នកទស្សនា

    20511457

  • ថ្ងៃនេះ3971
  • ម្សិលមិញ15191
  • សប្តាហ៍នេះ47121
  • ខែនេះ69001
  • ឆ្នាំនេះ69001
  • សរុប20511457