ផ្តើម​ពី​រឿង​ផឹកស្រា ប្រពន្ធ​ស្ដីបន្ទោស កើត​ជម្លោះ ប្ដី​ទាញ​កាំបិត​កាប់​សម្លាប់ចោល​

26-January-2016 | ដោយ ពល រាជសី

​ត្បូងឃ្មុំ ៖ ព្រោះតែ​សុរា​ចូលខ្លួន បុរស​ជា​ប្ដី​បានក្លាយ ជា​ឃាតក​តែមួយ​ពព្រិច​ភ្នែក ក្រោយ​កើត​ជម្លោះ​ក៏​ទាញ​កាំបិត​កាប់​ប្រពន្ធ​ខ្លួនឯង ខណៈដែល​ប្រពន្ធ​ស្ដីបន្ទោស ពី​រឿង​ដើរ​ផឹកស៊ី​ស្រវឹង​ប៉ោឡែ​នៅក្រៅ​ផ្ទះ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​កន្លងទៅនេះ ស្ថិតនៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ជនសង្ស័យ​បុរស​ជា​ប្ដី ឈ្មោះ ហម សារ៉េត អាយុ​៥២​ឆ្នាំ រីឯ​ប្រពន្ធ​មានឈ្មោះ​ពៅ ស្រីមុំ អាយុ​៥៣​ឆ្នាំ ដោយ​ពួកគេ​មាន​ទីលំនៅ​ចំណុច​ផ្ទះកើតហេតុ​។ មុនពេល​កើតហេតុ​បុរស​ជា​ប្ដី បាន​វិលត្រឡប់​មកពី​ផឹកស៊ី​នៅ​ខាងក្រៅ​ផ្ទះ​ពេល​ចូលដល់ ក្នុងផ្ទះ​វិញ ក៏ត្រូវ​ប្រពន្ធ​ធ្វើការ​ស្ដីបន្ទោស​ពី​រឿង​ដើរ​ផឹកស៊ី​រាល់​យប់​មកវិញ​ឡូឡា​មិនចេះ​ខ្មាស់​អ្នកជិតខាង​។​
​ពេល​ឃើញ​ប្រពន្ធ​ស្ដីបន្ទោស ណាមួយ ដោយ​ស្រា​ចូល​ពោះ​ប្រែចិត្ត​ទៅជា​ក្លាហាន​ផង បុរស​ជា​ប្ដី​ក៏​ធ្វើការ​ត​តប​ទៅ​ប្រពន្ធ​វិញ បង្ក​ទៅជា​ជម្លោះ​ប្រវាយប្រតប់​គ្នា ហើយ​ខណៈនោះ​បុរស​ជា​ប្ដី​ក៏​រត់​ទៅយក​កាំបិត មក​ធ្វើ​ការកាប់​ប្រហារ​ទៅលើ​ប្រពន្ធ ជាច្រើន​កាំបិត​ទើប​ភ្ញាក់ខ្លួន​រត់គេចខ្លួន​បាត់​ទៅ​។ ចំណែក​ប្រពន្ធ​ដែល​ដេក​ដួល​ក្នុង​ត្លុក​ឈាម ក៏​ត្រូវបាន​អ្នកជិតខាង​ជួយ​នាំយកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​តែដោយសារ​មុខរបួស ធ្ងន់ធ្ងរ​ពេក​ក៏​បណ្ដាលអោយ​ស្ត្រី​រងគ្រោះ ស្លាប់បាត់​បង់ជីវិត​តែម្ដងទៅ​៕

ចំនួនអ្នកទស្សនា

    20511597

  • ថ្ងៃនេះ4111
  • ម្សិលមិញ15191
  • សប្តាហ៍នេះ47261
  • ខែនេះ69141
  • ឆ្នាំនេះ69141
  • សរុប20511597