វ៉ាន់ មករា បាន​សំណង ២​លាន​រៀល «​ព្រោះ​ស្លាប់​មុនពេល​ក្រឡាប់​ឡាន​!!»

26-January-2016 | ដោយ ពល រាជសី

​ភ្នំពេញ​៖ ឆ្លើយតប​នឹង​ការ​ទន្ទឹង​ចង់ដឹង ឡានពេទ្យ​ក្រឡាប់ ដែល​ធ្លាប់​ដឹក​អ្នកជំងឺ និង​សព​វាស់​គីឡូម៉ែត្រ​គិតលុយ​នោះ គេ​នឹង​សង​សំណង​កម្រិតណា​ដល់​សព តារាចម្រៀង វ៉ាន់ មករា ក្នុង​ហេតុ​ការ​ក្រឡាប់​រថយន្ត​សង្គ្រោះ​នោះ​? 

​កញ្ញា វ៉ាន់ នី​តា ត្រូវជា​ប្អូនស្រី​នៃ​សព​តារាចម្រៀង វ៉ាន់ មករា បាន​ឲ្យ​ដឹងថា «​ខាង​ឡានពេទ្យ​បាន​ដោះស្រាយ​នូវ​សំណង​ឲ្យ​សព​បងប្រុស​ខ្ញុំ វ៉ាន់ មករា ចប់​រួចរាល់​ហើយ យើងខ្ញុំ​ប្រាក់ ២​លាន​រៀល ប៉ុណ្ណឹង​ទេ ។​

​ជាមួយនឹង​ការហួសចិត្ត​នឹង​មច្ចុរាជ​លើ​ទ្រូងផ្លូវ​តាម​ផ្តាច់ជីវិត​តារាចម្រៀង វ៉ាន់ មករា ទាល់តែ​បាន នឹកថា បាន​ឡានពេទ្យ​ដឹក​សង្គ្រោះ​ពី​ហេតុការណ៍​ក្រឡាប់​រថយន្ត​ផ្ទាល់ខ្លួន​លើក​ទី​១ ដឹងអី​ជីវិត​សូន្យ​នៅត្រឹម​ឡានពេទ្យ​នោះ​ក្រឡាប់​លើក​ទី​ពីរ​ទៀត លើ​ទ្រូងផ្លូវ​ដដែល​នៅ​ចម្ងាយ​ឃ្លាត​ពី​គ្រោះថ្នាក់​ទីមួយ​ជាង​១០​គីឡូម៉ែត្រ​។
​ការបញ្ជាក់​ពី​សំណង​ឡានពេទ្យ​ដែល​មហាជន​ធ្លាប់​ដឹងថា ជា​មធ្យោបាយ ដឹក​អ្នករបួស និង​សព ចាំ​កត់​ចម្ងាយ​គីឡូម៉ែត្រ​គិតលុយ​គ្មាន​ការយោគយល់​នោះ អ្នកខ្លះ​ថា ពេល​រថយន្ត​សង្គ្រោះ​បែរជា​បង្ក​គ្រោះ​ផ្តាច់ជីវិត​គេ​ម្តង ហើយ​សង​ត្រឹមតែ ២​លាន​រៀល ដូចជា​ធូរ​ថ្លៃ​ពេក​ហើយ​។​

​ប៉ុន្តែ​ជាមួយគ្នានេះ​កញ្ញា វ៉ាន់ នី​តា ដែល​មិនមែនជា​អ្នក​ស្ថិតក្នុង​ហេតុការណ៍​គ្រោះ​ស៊យ​បងប្រុស​ត្រូវ​ក្រឡាប់​រថយន្ត កាលពី​ថ្ងៃទី​៩ ខែមករា​ទាំង​ពីរលើក កញ្ញា​ក៏បាន​បញ្ជាក់ថា​៖ «​បងប្រុស​ខ្ញុំ​គាត់​បាន​ផុតដង្ហើម​នៅ​មុនពេល​ឡានពេទ្យ​ក្រឡាប់​»​។​

​កញ្ញា វ៉ាន់ នី​តា បាន​ឲ្យ​ដឹង​ទៀតថា​៖ «​បងប្រុស​ខ្ញុំ​គាត់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​នៅពេល​ក្រឡាប់​ឡាន​លើក​ទី​១ ហើយ​នៅពេល​គាត់​ទ្បើង​ទ្បាន​ពេទ្យ​គាត់​បាន​បាត់​បង់ជីវិត​ពាក់កណ្ដាល​ផ្លូវ​ទើប​បែក​កង់​ទ្បាន​ក្រ​ទ្បា​ប់​ទ្បាន​តែម្ដង​ទ្បាន​ពេទ្យ​បែក​កង់​ចំនួន ៣ គ្រាប់​»​។​
​តាម​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​រៀបរាប់ថា ប្អូនស្រី​សព​របស់​តារាចម្រៀង វ៉ាន់ មករា ដែលមាន​ឈ្មោះ វ៉ាន់ នី​តា ក៏​បង្ហើប​ផងដែរ​ថា អ្នក​ដែល​នៅជាប់​នឹង​លោក វ៉ាន់ មករា ក្នុង​ឡានពេទ្យ​នោះ មាន​នារី​ម្នាក់ ហើយ​នាង​ក៏​ធ្លាប់បាន​ជួប​នារី​នោះ​ពីរដង​ហើយ​ដែរ​។ ប៉ុន្តែ កញ្ញា វ៉ាន់ នី​តា នាង​មិនបាន​បង្ហាញថា នាង​បាន​និយាយ​អ្វី​ជាមួយ​នារី​នោះទេ ពិសេស គឺ​ពេល​សុំ​ការ​បញ្ជាក់ថា នារី​នោះ គាត់​ដឹង​អត់ថា វ៉ាន់ មករា ផុតដង្ហើម​តាំងពី​មុន​ឡានពេទ្យ​នោះ​ក្រឡាប់​។​

​នាង​បានត្រឹមតែ​និយាយថា​៖«​បង មករា ទើបតែនឹង​ស្គាល់​នារី​ម្នាក់​នោះ មួយ​រយៈពេល​ហ្នឹង ខ្ញុំ​ក៏​មិនដឹងថា​គាត់​ត្រូវ​អ្វី​នឹង​គ្នា​ទេ ឬមួយ​មិត្តភក្តិ​ធម្មតា​ក៏​មិនដឹង​ដែរ​»​។​

​មុនពេល​បងប្រុស​ជួប​គ្រោះ​ស៊យ រលត់​ជីវិត​ពី​ការ​ក្រឡាប់​ឡាន​មួយប៉ប្រិចភ្នែក​ពីរដង​នោះ នាង​បាន​រំឭកថា​ឪពុក​នាង​យល់សប្ដិ​ឃើញ​លោក​បាក់ធ្មេញ​។ តារាចម្រៀង រូបនេះ​បាន​បន្សល់ទុក​កូនប្រុស​ស្រី​កំព្រា​ពីរ​នាក់​។ តែ​ក្នុងនោះ​មាន​តារាចម្រៀង​ចំនួន​ពីរ​ដួង​គឺ​លោក ទិ​ត្យ វិច្ឆិកា ដែលជា​បងធម៌​របស់ វ៉ាន់ មករា និង​លោក​ខាន់ ជែ​មក៍ សន្យា​នឹង​ជួយ​ចិញ្ចឹម​កូនប្រុស​ស្រី​របស់លោក វ៉ាន់ មករា ផងដែរ​៕

ចំនួនអ្នកទស្សនា

    20511667

  • ថ្ងៃនេះ4181
  • ម្សិលមិញ15191
  • សប្តាហ៍នេះ47331
  • ខែនេះ69211
  • ឆ្នាំនេះ69211
  • សរុប20511667