កែប៖ មន្ត្រីផ្លូវការអង្គភាពជលផលកម្ពុជា បានថ្លែងឲ្យដឹងថា មានទូកនេសាទកន្ទុយវែងរបស់អ្នកនេសាទសមុទ្រមួយគ្រឿង នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប បានលិចនៅម្តុំជ្រលងកោះខ្ទះ ក្បែរកោះត្រល់ កាលពីវេលាម៉ោងជាង ០២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅលើទូកនេះមានអ្នកនេសាទចំនួន៥នាក់ ក្នុងនោះអ្នកនេសាទម្នាក់ ដែលចេះហែលទឹកត្រូវបានជួយសង្គ្រោះដោយទូកនេសាទវៀតណាម ដែលស្ថិតនៅជិតកន្លែងកើតហេតុ ចំណែកអ្នកនេសាទ៤នាក់ទៀត កំពុងបាត់ខ្លួនរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះទាំង៤នាក់នោះនៅឡើយទេ។ បច្ចុប្បន្ន ក្រុមមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ កំពុងចេញប្រតិបត្តិការស្វះស្វែងរកជនរងគ្រោះ៕
ប្រភព៖ kqube