ព្រៃវែង៖ កាលពីថ្ងៃទី ២៥ មករា ២០១៦ លើផ្លូវជាតិលេខ៨ ត្រង់ចន្លោះគីឡូម៉ែតលេខ ៤៨-៤៩ ស្ថិតនៅភូមិ គគរ ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ករណីគ្រោះថ្នាក់ចរចរណ៍នេះបានកើតឡើងបណ្ដាលអោយជីតានិងចៅ១នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ហេតុការណ៍ ។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានគ្នា៤នាក់ តានិងចៅ ទី១- ឈ្មោះ ឈន ថន ភេទប្រុសអាយុ៦៥ឆ្នាំរស់នៅភូមិកើតហេតុ ជានាក់បើកម៉ូតូ បានស្លាប់ទី២- ឈ្មោះ ថេន សុខេង ភេទប្រុសអាយុ6ឆ្នាំ រស់នៅភូមិកើតហេតុ ជាអ្នករួមដំណើរ បានស្លាប់ទី៣- ឈ្មោះ ថេន សុភី ភេទស្រីអាយុ ៥ឆ្នាំ រស់នៅភូមិជាមួយ ជាអ្នករួមដំណើរ បានរងរបួសធ្ងន់ទី៤- ឈ្មោះ ថា ធារ៉ា ភេទប្រុសអាយុ៥ឆ្នាំនៅភូមិជាមួយ ជាអ្នករួមដំណើរ បានរងរបួសធ្ងន់។
ជនសង្សយ័ដែជាទីកុងរថយន្តបង្កមានឈ្មោះ លឹម ប៊ុនឆាន ភេទប្រុសអាយុ៤៤ឆ្នាំមានទីលំនៅភូមិអរិយ៍ក្សត្រ ឃុំអរិយ៍ក្សត្រ ស្រុកល្វាឯមខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួនខណៈកើតហេតុរួចរត់គេចខ្លួនតែត្រូវពលរដ្ឋចាប់ជាប់នៅក្រោយផ្ទះលក់សាច់ឆ្កែនាភូមិកើតហេតុ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឌុបចៅចំនួន៣នាកមកសាលារៀនដូចសព្វដងក្នុងទិសដៅពីកើតមកលិច នាជញ្ចើមផ្លូវខាងត្បូងបំរ៉ុងចូលយកចៅម្នាក់ទៀត លុះដល់ចំនុចកើតហេតុស្រាប់តែត្រូវរថយន្តដែលមានទិសដៅស្របគ្នាបានរេចង្កូតមក បុកពីក្រោយម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់២នាក់និងរបួស២នាក់។
ប្រភពដដែលបានដាក់ការសង្សយ័ថាទីកុងរថយន្តនោះទំនងងុយដេករថយន្តបង្កត្រូវបានគេស្គាល់ម៉ាកស្ពរ័តា ពណ៍ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 2B 6030
ឯម៉ូតូរងគ្រោះម៉ាកសង់ C125 ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA 3877 ខូចខាតស្ទើទាំងស្រុង រីឯសព្វត្រូវបានសម្ថកិច្ចប្រគុលឲ្យសាច់ញាត្តយកទៅធ្វើបុណ្យតាមប្រពៃណី ឯជនសង្សយ័ត្រូវបាន សម្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់៕