ត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងអធិការដ្ឋាននគរបាលក្រុងសួងឃាត់ខ្លួន ខណៈល្បាតប្រទះឃើញគួរសង្ស័យក៏ធ្វើការឆែកឆេររកឃើញថ្នាំញៀន០១កញ្ចប់។ ហេតុការណ៍នៃការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ជនដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ជេប ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិពោធិ៍ព្រឹក ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយធ្វើការដកហូតម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀន ចំនួន ១កញ្ចប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការក្រុងសួងដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
ប្រភព៖ TNN NEWS