បាន​ទូរ​សព្ទ​ទំនើប​ថ្មី ប្រពន្ធ​អប្រិយ​រត់ចោល​ប្ដី​ដែល​រស់នៅ​ជាមួយគ្នា​១០​ឆ្នាំ​គ្មាន​ស្ដាយស្រណោះ​

27-January-2016 | ដោយ មួយឡា

បន្ទាយមានជ័យ​៖ ព្រោះតែ​ស្រឡាញ់​ប្រពន្ធ សុខ​ចិត្ដរក​ស៊ី​ទាំង​ហូរ​ញើស​សន្សំ​លុយ​ទិញ​ទូរស័ព្ទ​ទំនើប​ឱ្យ​ប្រពន្ធ​ប្រើប្រាស់​ដើម្បីអោយ​សម​នឹង​ភ្នែក​គេ ប៉ុន្ដែ​ផ្ទុយទៅវិញ​ពេល​បាន​ទូរស័ព្ទ​ទំនើប​ប្រើ ប្រពន្ធ​ជាទី​ស្រឡាញ់​បែរជា​ប្រើ​ប្រព័ន្ធ​ឡាញ (Line) ទៅ​ទំនាក់ទំនង​ជាមួយ​សង្សា​រ​ចាស់​រួចហើយ​ដឹក​ដៃ​កូនស្រី​ចុះចោល​ខ្លួន​បាត់​។

​បុរស​ជា​ប្ដី​រូបនេះ​ឈ្មោះ ត្រា វង អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​បាយ​ឆា មីឆា តាម​រទេះ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ រីឯ​ប្រពន្ធ​ដែល​ដឹក​ដៃ​កូនស្រី​ចុះចោល​ប្ដី​កម្សត់​ទៅ​ស្រ​វ៉ា​យក​សង្សារ​ចាស់​នោះ​ឈ្មោះ ប្រាក់ ស៊ីណា អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​-​ឃុំ​កញ្ចុំ ស្រុក​ពារាំង ខេត្ដ​ព្រៃវែង​។

​តាម​ការរៀប​រាប់រប​ស់បុ​រស​ជា​ប្ដី​បានឱ្យដឹងថា​រូបគាត់​និង​ប្រពន្ធ​បាន​រៀបការ​ជាមួយគ្នា​១០​ឆ្នាំ​មកហើយ រហូត​បានកូន​ស្រី​ម្នាក់​អាយុ​៤​ឆ្នាំ​។ បុរស​រូបនេះ​បានឱ្យដឹង​ទៀតថា​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ ស្រាប់តែ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ទើប​ភ្ញាក់ខ្លួន​ថា​ប្រពន្ធ​បាន​ចុះចោល​គាត់​ដោយ​យក​ទ្រព្យសម្បត្ដិ​និង​កូនស្រី​ទៅជា​មួយ ព្រមទាំង​ប្រាប់​គេឯង​ថា​នាង​ឈប់​រស់នៅ​ជាមួយ​គាត់​ទៀតហើយ​ដោយ​សុខ​ចិ​ត្ដទៅ​រស់នៅ​ជាមួយ​អតីត​សង្សារ​នៅឯ​ខេត្ដ​កំពត​ឯណោះ​វិញ​។​

​ក្រោយពេល​ប្រពន្ធ​រត់ចោល​ទើប​គាត់​ដឹងខ្លួន​ព្រោះ​ចាប់តាំងពី​បាន​ទូរស័ព្ទ​ទំនើប​មកប្រើប្រាស់​ពេលណា ប្រពន្ធ​ចេះតែ​រករឿង​សុំ​លែងលះ តែ​គាត់​មិន​ព្រម​និង​ចេះតែ​សួរ​ហេតុផល​ថា​មានរឿង​អ្វី​បានជា​ចង់​លែង​ខ្ញុំ​? ព្រោះ​យើង​ទាំង​២​មិនដែល​មានទំនាស់​ជាមួយគ្នា​នោះទេ លុះ​ពេល​ប្រពន្ធ​ចុះចោល​ដូច្នេះ​ទើប​គាត់​គិតថា​ទិញ​ទូរស័ព្ទ​ទំនើប​ឱ្យ​ប្រពន្ធ​ប្រើប្រាស់​ប្រៀបដូចជា​ឱ្យគេ​ឆក់​ប្រពន្ធ​ពី​បេះដូង​៕

​ប្រភព​៖ tnn-news

ចំនួនអ្នកទស្សនា

    20517677

  • ថ្ងៃនេះ10191
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53341
  • ខែនេះ75221
  • ឆ្នាំនេះ75221
  • សរុប20517677