កំពង់ចាម៖ កាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋប្រទះឃើញគ្រាប់បែកប្រភេទផ្លែទៀប ១គ្រាប់ ស្ថិតនៅចំណុចទួលលើ ភូមិកណ្តាលខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចមូលដ្នានបានឲ្យដឹងថា ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់បែកខាងលើមាន ឈ្មោះ ពា ចិន្តា ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុ ខណៈដែលគាត់កំពុងធ្វើចំការ ក៏បានប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះ ១គ្រាប់ ជាប្រភេទគ្រាប់បែកផ្លែទៀប ភ្លាមៗគាត់បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលមហាខ្ញុង ដើម្បីឲ្យចុះមកពិនិត្យ និងយកទៅរក្សាទុកនៅអង្គភាពស៊ីម៉ាក់៕