ភ្នំពេញ៖ ជនសង្ស័យចំនួន ៦នាក់ និងថ្នាំញៀន ចំនួន ៨២៧កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថប្រឆាំងបទល្មើស គ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ៩:៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចសំណង់មិនរៀបរយខាងក្រោយអតីតរោងចក្រតាក់ហ្វាត ភូមិព្រែកតាគង់ តាមផ្លូវលេខ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ លោក ប៉ាន់ សុភាព ដែលដឹកនាំកម្លាំងចុះបង្ក្រាបនោះបានអោយដឹងថាប្រតិបត្តិការខាងលើនេះ កម្លាំងបានឃាត់ខ្លួន ជនសង្ស័យ ៦នាក់ មានស្រី២នាក់ និងថ្នាំញៀន ចំនួន ៨២៧កញ្ចប់ ព្រមទាំងដកហូត ជញ្ជីងថ្លឹង២ ម៉ូតូ ៥គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងជាច្រឿនទៀត ។
ក្រោយចាប់ខ្លួន ជនសង្ស័យទាំង ៦នាក់ និងវត្ថុតាង ត្រូវបាននាំយកទៅសួរនាំ នៅការិយាល័យជំនាញ អាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ dap-news