បន្ទាយមានជ័យ៖ នៅកណ្តាលក្រុងប៉ោយប៉ែត ចោរបានចេញធើ្វសកម្មភាពចូលទៅអូសយកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥សេរី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខប/ ជ ១ខេ២៦ ៣៦ ពីម្ចាស់ឈ្មោះ លេង និមិត ហៅ ជ័យ មានអាយុ៣៥ឆ្នាំមុខរបរលក់ដូរនៅផ្សារថ្មីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយសុវត្ថិភាពកាលពីយប់ម៉ោង៧និង៤០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។
អ្នកឃើញហេតុការណ៍តែអត់ហ៊ានចេញមុខបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមកឈប់ចតនៅមុខតូបហើយដើរចូលទៅក្នុង រំពេចនោះស្រាប់តែមានបុរសម្នាក់ ដើរចូលសំដៅរកម៉ូតូហើយអូសចេញទៅក្រៅដូចអត់ជំពាក់អាណាម្រៀលចឹង ។ ឃើញដូច្នោះជនរងគ្រោះខំស្រែកថា៖ចោរៗ រត់ចេញពីក្នុងផ្ទះទាញដុំថ្មបំរុងគប់ តែបុរសជាចោរនោះស្រែកដាក់ម្ចាស់ម៉ូតូវិញថាប្រយត្ន័អញបាញ់ចោល ហើយដកកាំភ្លើងបាញ់គម្រាម១គ្រាប់ឡើងលើ។ ម្ចាស់ម៉ូតូរត់ចូលក្នុងផ្ទះវិញ ហើយចោរក៏ជិះម៉ូតូចេញដោយសុវត្ថិភាពបាត់ទៅ។ ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចបានមកដល់និងដាក់កម្លាំងគ្រប់ ច្រកឡ្ហកដើម្បីតាមប្រមាញ់មុខសញ្ញាចោរខាងលើតែស្ងាត់ឈឹង។
ពាក់ពន្ធ័និងករណីចោរប្លន់ ចោរលួច បង្កអសន្តិសុខនេះប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែតស្នើសុំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតរួមទាំងសមត្ថកិច្ច មេត្តាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពដោយលុបបបំបាត់ បនល្បែងស៊ីសងនានាក្នុងអាណាចក្រប៉ោយប៉ែតពិសេសល្បែងភ្នាល់បាល់ខុសច្បាប់របស់មេល្បែងឈ្មោះ អាធីដើមពោធិ៍ ដែលយកឈ្មោះលោក មេបញ្ជាការរងប៉េអឹមខេត្តបន្ទាយមានជ័យធើ្វជាខ្នងបង្អែក ក្នុងការបើកបនល្បែងរបស់ខ្លួនដោយចំហរ។
សូមបញ្ជាក់ថា ទីតាំងភ្នាល់បាល់មួយនោះស្ថិតនៅខាងត្បូងវត្តបាលិលេយ្យ មួយផ្លូវ និងមានមួយកន្លែងទៀតនៅក្នុងផ្សាររាត្រីក្រុងប៉ោយប៉ែត។ អ្នកស្រី ផេង ថារី មេភូមិបាលិលេយ្យ២បានទទួលស្គាល់ថា កូនស្រីរបស់អ្នកស្រីបានបើកល្បែងភ្នាល់បាល់ដោយដាក់ហ៊ុនជាមួយ ប្អូនថ្លៃឯកឧត្តម រត្ន័ ស្រ៊ាង អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ គឺឈ្មោះហម សព្វថ្ងៃជាមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ។ ពាក់ព័ន្ធនិងការបើកបនល្បែងខុសច្បាប់ខាងលើ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមន្ត្រីអាវុធហត្ថ ខេត្តបន្ទាយមានជ័យដែលគេយកឈ្មោះទៅប្រើកាងនោះបាននៅឡើយទេ ៕