អ្នកជំងឺ​ម្នាក់ ចងក​សម្លាប់ខ្លួន នៅលើ​ដើម​ឆ័​ត្រ ក្នុង​មន្ទីរពេទ្យ​ជ័យជំនះ​

30-January-2016 | ដោយ ពល រាជសី

​កណ្តាល ៖ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ អ្នកជំងឺ​ម្នាក់ បានសម្រេច​ចិត្ត​ចងក ធ្វើអត្តឃាត នៅក្នុង​មន្ទីរពេទ្យ​ជ័យ​ជំ​នៈ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ចក់ ចន្ថា ភេទ​ប្រុស អាយុ​៥៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​មុខរបរ​កសិក​រ ។​

​ក្រោយ​ការស្រាវជ្រាវ សមត្ថកិច្ច​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ចក់ ចន្ថា បានមក​ចូល​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​រយៈ ពេល​០៩​ថ្ងៃ​កន្លងមកហើយ រហូត មកដល់ ថ្ងៃកើតហេតុ អ្នករងគ្រោះ​បាន​ដើរចេញ ពី​បន្ទប់​ព្យាបាល ដោយនៅ ដៃ​មាន​ជាប់​សេរ៉ូម​ផង ប្រពន្ធ ឈ្មោះ ហម យឿន​អាយុ​៥៧ ឆ្នាំ បន្ទាប់ពី​មកពី​លាងចាន រួច​ក៍មក​បន្ទប់​វិញ មិនឃើញ​ប្តី ដើររក​មិនឃើញ​បាន​មួយ​ន្ទុះ​ក្រោយ ស្រាប់ តែមាន​គ្រូពេទ្យ ប្រចាំការ ឃើញ​មាន​សាកសព ម្នាក់​ចងក នៅលើ​ដើម ឆ័​ត្រ ស្លាប់បាត់ ទៅហើយ ។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​.​ក្រពះ​និង​តម្រងនោម​និង បម្រុង ធ្វើ អត្តឃាត ប៉ុន្មាន ដង​មកហើយ ប៉ុន្តែ​មិនបាន​សម្រេច​។

​ជាការ​សន្និដ្ឋាន ការពិនិត្យ​របស់ គ្រូពេទ្យ ឈ្មោះ​សោម សា​វី ការស្លាប់​របស់ អ្នករងគ្រោះ ពិតជា​ធ្វើអត្តឃាត ដោយ​ខ្លួនឯង ពិតមែន ដោយ​ការពិនិត្យ​នៅលើ​ខ្លួន​សាកសព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរកត់សំគាល់​ឡើយ ។​

​ក្រោយ​ការពិនិត្យ​ចប់សព្វគ្រប់ ក្រុមការងារ ពិនិត្យ​កន្លែង កើតហេតុ បានប្រគល់ សព ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕​

ចំនួនអ្នកទស្សនា

    19630237

  • ថ្ងៃនេះ1581
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20431
  • ខែនេះ66531
  • ឆ្នាំនេះ402791
  • សរុប19630237