ភ្នំពេញ៖ កាលពីពេលថ្ងៃត្រង់ក្នុងថ្ងៃនេះ ដែលត្រូវនឹងថ្ងៃ ទី ៣០ ខែមករា ឆ្នាំ ២០១៦ យុវសិស្សមួយ រូបបានជិះម៉ូតូ ផ្លោងចុះ ទៅក្រោម ស្ពានជ្រោយចង្វារ ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវសិស្សជាជនរងគ្រោះ ដែលមិនដឹងអត្តសញ្ញាណ តែជាសិស្សរៀននៅសាលាឯកជន មួយរូប បានជិះម៉ូតូ ទៅបុកបង្គោលភ្លើង នៅលើស្ពានជ្រោយចង្វារ ហើយបានហោះផ្លោង មកខាងក្រោមស្ពាន ដែលសំណាងល្អមិនបាន ធ្លាក់ចុះទៅក្នុង ទឹកទន្លេ។ យ៉ាងណាមិញ យុវសិស្សរូបនេះ មិនបានបាត់បង់ជីវិតនោះទេ តែរងរបួសធ្ងន់ បែកមុខមាត់ និងទំនងជាបាក់ជើង។
ប្រភពៈ khmerload