បុរស​ម្នាក់​បើករថយន្ត RANGE ROVER បុក​រឺ​ម៉ក​កង់​៣ ហើយ​ដេកលក់​ក្នុង​ឡាន​តែម្តង

31-January-2016 | ដោយ ម៉ែន កំសត់

​ភ្នំពេញ​៖ តាម​ប្រភពព័ត៌មាន​បាន ឲ្យ​ដឹងថា នៅ​ម៉ោង​ប្រមាណ ៧​យប់ ថ្ងៃទី​៣០ ខែមករា​នេះ មាន​ករណី​ហួសចិត្ត ដោយ​បុរស​ម្នាក់​បើកបរ​រថយន្ត RANGE ROVER ពាក់​ស្លាក​លេខ 2AI-3888 ពណ៌​ខ្មៅ ទៅបុក​រឺ​ម៉ក​កង់​៣ បង្ក​ឲ្យ​ខូចខាត​មួយចំនួន​, ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​នោះ គឺ​ម្ចាស់​រថយន្ត​បើក​បុក​គេ​ហើយ ដេកលក់​ក្នុង​ឡាន​តែម្តង បង្ក​ឲ្យ​មានការ​ភ្នា​ក់​ផ្អើល និង​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។​

​ករណីនេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​ទេព​ផន កែង​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ក្រោយពី​មានការ​ភ្ញាក់ផ្អើល​ជាង​កន្លះ​ម៉ោង ទើប​កម្លាំង​សមត្ថកិច្ច បានមក​គោះ​ហៅ​ជា​ច្រើនដង​ទើប​ភ្ញាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​សាកសួរ នៅ​អធិការ​ខណ្ឌទួលគោក​តែម្តង​៕

ចំនួនអ្នកទស្សនា

    19586137

  • ថ្ងៃនេះ2361
  • ម្សិលមិញ4091
  • សប្តាហ៍នេះ2361
  • ខែនេះ22431
  • ឆ្នាំនេះ358691
  • សរុប19586137