ក្មេងស្រី​ទើបតែ​អាយុ​១៣​ខែ ស្ទះខ្យល់​ស្លាប់ ដោយសារ​ខាំ​ត្រី​អណ្តាតឆ្កែ​ត្បុល​ចូល​បំពង់ក​

31-January-2016 | ដោយ ម៉ែន កំសត់

​កំពង់ឆ្នាំង​៖ កុមារី​អាយុ​១៣​ខែ​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ ខណៈ​ដឹកយក​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ ដោយសារតែ​ចាប់យក​ត្រី​អណ្តាតឆ្កែ​ដែល​នៅរស់​យកមក​ខាំ​ចៃដន្យ​ត្រី​នោះ បាន​ត្បុល​ចូលទៅក្នុង​បំពុងក បណ្តាលអោយ​ស្ទះខ្យល់​ដកដង្ហើម និង​រួច​ប្រកាច់​ដាច់ខ្យល់​ស្លាប់ ។ ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង នៅ​នឹង​ផ្ទះ​កុមារី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​រលារ​ប្អៀ​រ​បានអោយដឹងថា កុមារី​រងគ្រោះ​ខាងលើ​ឈ្មោះ ឆៃ ឈិ​ត​លី​យូ​លីន អាយុ​ទើបតែ ១៣​ខែ មាន​ម្តាយ​ឈ្មោះ ថុង សៅ​លី អាយុ​២២​ឆ្នាំ ឪពុក​ឈ្មោះ សឿន រ៉ា​ឈី​ត អាយុ​២៦​ឆ្នាំ ពីរ​នាក់​ប្តី​ប្រពន្ធ​មានមុខរ​បរជាក​ម្មក​រោងចក្រ​មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​ខាងលើ បាន​ទុក​កូន​ផ្ញើអោយ​នៅ​ជាមួយ​ជីដូន ឈ្មោះ ធឿន អាយុ​៥៣​ឆ្នាំ​ជា​អ្នកមើល​ថែពេល​ឪពុកម្តាយ​ទៅធ្វើ​ការ​។

​នៅ​ថ្ងៃកើតហេតុ លោកយាយ ធឿន ដែល​ត្រូវជា​ជីដូន​បង្កើត​របស់​កុមារី​រងគ្រោះ​បាន​ទិញ​ត្រី​អណ្តាតឆ្កែ​ពី​អ្នកលក់​តាម​ម៉ូតូ​ចំនួន​កន្លះ​គីឡូ យកមក​ធ្វើ​ម្ហូប ពេល​ទិញ​បានមក​លោកយាយ យក​ត្រី​មក​ដាក់​លើ​គ្រែ ហើយ​ទៅ​ដងទឹក ពេល​ត្រឡប់មកវិញ​ឃើញ​ចៅ ប្រកាច់​ស្ល​ខ្យល់ និង​មាន​ឈាម​ចេញពី​ក្នុង​មាត់​ផង ឃើញ​ដូច្នោះ​បាន​ស្រែកហៅ​អ្នកជិតខាង​អោយមក​ជួយ ពេល​នោះគេ​បាន​ហែក​មាត់​មើលឃើញ​ត្រី​អណ្តាតឆ្កែ ចូលទៅក្នុង​បំពង់ក​កុមារី​នោះ ដោយ​ឃើញតែ​កន្ទុយ​ត្រី​នៅ​កណ្តាល​បំពង់ក មិនអាច​ជួយ​បាន​ក៏​ដឹក​កុមារី​រងគ្រោះ​យកទៅ​មន្ទីរពេទ្យ ពេលទៅដល់​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ៕

ចំនួនអ្នកទស្សនា

    19585197

  • ថ្ងៃនេះ1421
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1421
  • ខែនេះ21491
  • ឆ្នាំនេះ357751
  • សរុប19585197