ចោរ​មួយក្រុម​យក​កាំភ្លើង AK និង​កាំភ្លើងខ្លី បើករថយន្ត ទៅ​ប្លន់​ផ្ទះ​លក់​ចាប់ហួយ ជិត​ភ្នំ​ប្រសិទ្ធ​

01-February-2016 | ដោយ ម៉ែន កំសត់

​កណ្តាល​៖ ប្លន់​ប្រដាប់អាវុធ​ទៀតហើយ នៅ​ទឹកដី​ខេត្តកណ្តាល​នៅមុននេះ​បន្តិច ប្រហែល​ម៉ោង​ជិត​១០ យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​នេះ មាន​ករណី​ចោរ​មួយក្រុម មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា និង​កាំភ្លើងខ្លី បាន​បើករថយន្ត​មួយគ្រឿង ទៅ​ប្លន់​ផ្ទះ​លក់​ចាប់ហួយ នៅ​ជិត​ភ្នំ​ប្រសិទ្ធ ភូមិ​តា​គូក ស្រុក​ពញាឮ ខេត្តកណ្តាល ប៉ុន្តែ​ជនរងគ្រោះ​មិនមាន​រងរបួស​នោះទេ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​ស្ត្រី​មាន​គ្នា​២​នាក់ រកស៊ី​លក់​ចាប់ហួយ​នៅផ្ទះ ស្រាប់តែ​ជនសង្ស័យ មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង និង​រថយន្ត​មួយគ្រឿង​ចូលទៅ​ភ្ជង់ និង​ប្លន់​យក​ទ្រព្យ សម្បត្តិ​រួចហើយ បើករថយន្ត​គេច​បាត់ ប៉ុន្តែ​មិនដឹងថា អស់ទ្រព្យ​ប៉ុន្មាន​នោះទេ​។​
​នៅពេលនេះ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ ទាំង​នគរបាល និង​អាវុធហត្ថ​កំពុង​សហកា​រ​គ្នា​ចុះទៅ​ស្រាវជ្រាវ និង​ជួយ​អន្តរាគមន៍​៕

ចំនួនអ្នកទស្សនា

    19629917

  • ថ្ងៃនេះ1261
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20111
  • ខែនេះ66211
  • ឆ្នាំនេះ402471
  • សរុប19629917